ចុងសប្តាហ៍នេះ សង្វៀនប្រដាល់គុនខ្មែរទាំងបីរបស់ស្ថានីយទូរទស្សន៍ថោន មិនមានរៀបចំការប្រកួតនោះទេ

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នៅក្នុងសប្តាហ៍នេះគឺស្ថានីយទូរទស្សន៍ថោនមិនមានរៀបចំការប្រកួតឡើយ សម្រាប់សង្វៀនទាំងបីនៃការប្រកួតប្រដាល់គុនខ្មែរ ដែលតែងតែរៀបចំជារៀងរាល់ចុងសប្តាហ៍នោះ។

ក្នុងនោះផងដែរ សម្រាប់ការប្រកួតសង្វៀនវើលប្រដាល់គុនខ្មែរពិភពលោកនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលមានការប្រកួតនៅតាមបណ្ដាទីរួមខេត្ត ក៏ធ្វើការសម្រាករយៈពេលមួយសប្តាហ៍គឺនៅក្នុងថ្ងៃទី១៥ និង ១៦ ខែមេសានេះផងដែរ ។

 

ដោយឡែកសម្រាប់ការប្រកួតនៅលើសង្វៀននៃស្ថានីយ៍ទូរទស្សន៍ថោន សម្រាប់ថ្ងៃអាទិត្យទី 16 មេសាឆ្នាំ 2023 ចាប់ពីវេលាម៉ោង 11 រសៀលទៅដល់ម៉ោង 1 រសៀលនោះ ការប្រកួតសង្វៀនគុនខ្មែរឆេមពាន ក៏ដូចជាការប្រកួតសង្វៀនម៉ាសហ្វៃខេមបូឌាចាប់ពីវេលាម៉ោង 3 រសៀលដល់ម៉ោង 6:00 ល្ងាច ក៏ធ្វើការឈប់សម្រាករយៈពេលមួយសប្តាហ៍ផងដែរ។

ដូច្នេះសូមជម្រាបជូនពុកម៉ែបងប្អូនអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរនៅស្ថានីយទូរទស្សន៍ថោនឲ្យបានជ្រាបជាព័ត៌មាន ហើយកម្មវិធីប្រកួតប្រដាល់គុនខ្មែរ ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ថោននឹងវិលត្រឡប់មកជួបពុកម៉ែបងប្អូនសារជាថ្មីម្ដងទៀត នៅក្នុងថ្ងៃទី ២២និង២៣ ខែមេសាខាងមុខនេះ។

ដូច្នេះសូមពុកម៉ែបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែររង់ចាំតាមដានទស្សនាការប្រកួតនៅសប្តាហ៍ក្រោយទាំងអស់គ្នាដើម្បីចូលរួមលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរទៅកាន់ពិភពលោកឱ្យបានដឹង បានស្គាល់ពីកីឡាប្រដាល់គុនខ្មែរបានទូលំទូលាយ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២