ភ្នំពេញ ៖កីឡករវ័យក្មេង ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីហ្វេនគុនខ្មែរ ដែលមានទាំងសមត្ថភាព និងសម្រស់ អេលីត រស្មី បាននិយាយចំៗថា បើដៃគូវាយថយពេក គឺមានការពិបាកក្នុងការវាយបែប Mas Fight។
កីឡាករដែលមកពីក្លិបនាយកដ្ឋានអង្គរក្ស កីឡាករវ័យក្មេង អេលីត រស្មី ត្រូវប៉ះជាមួយនឹងកីឡាករ សាងហ្វា ណ.អនុវ៉ាត់ ដែលមកពីប្រទេសថៃ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក្នុងការប្រកួតលក្ខណៈម៉ាសហ្វៃ១ទឹក ៩នាទី។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានថោន អេលីត រស្មី បានឱ្យដឹងថា រូបគេធ្លាប់ជួបជាមួយកីឡាករថៃម្តងរួចមកហើយ ដោយលទ្ធផលបានយកឈ្នះកីឡាករថៃដោយពិន្ទុ ។
កីឡាករវ័យក្មេងរូបនេះបានបន្ថែមទៀតថា ការប៉ះគ្នាជាមួយកីឡាករថៃសាងហ្វា មានការលំបាកបន្តិច ព្រោះគេជាកីឡាករក្បាច់វៃថយ ដូច្នេះខ្លួនមានការលំបាកក្នុងការប្រកួតកន្លងមក។ គេក៏រំពឹងផងដែរថា បើដៃគូគេដែលមកពីប្រទេសថៃរូបនេះប្តូរអាចនឹងល្អទស្សនា ឬក៏មានមួយណាក្នុងចំណោម២នាក់គេនឹងសន្លប់ ។

គួរជម្រាបផងដែរថា អេលីត រស្មីធ្លាប់បានប្រកួតលក្ខណៈម៉ាសហ្វៃបែបអន្តរជាតិរួចមកហើយដែរ ដោយក្នុងនោះ២ប្រកួតស្មើជាមួយកីឡាករថៃមួយរូប និងវៀតណាមមួយរូប។
ដូច្នេះសូមបងប្អូន ដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែររង់ចាំតាមដានទស្សនាការប្រកួតនៅសង្វៀនម៉ាសហ្វៃខេមបូឌា នៅស្ថានីយទូរទស្សន៍ថោនចាប់ពីម៉ោង 3 រសៀលតទៅ នៅថ្ងៃអាទិត្យទី 23 ខែមេសា ឆ្នាំ 2023នេះ ដោយពុកម៉ែបងប្អូនអាចចូលរួមទស្សនាបានដោយសេរី ៕
ដោយ៖ វិគកី

