សង្វៀនគុនខ្មែរឆេមពានចុងសប្តាហ៍នេះ ប្រាកដជាជក់ចិត្តហើយ ចម្រាញ់សុទ្ធតែកីឡាករជើងខ្លាំង

ភ្នំពេញ៖ កីឡាករគុនខ្មែរដែលបានណាត់គ្នាឡើងលើសង្វៀនគុនខ្មែរឆេមពាន នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ​ សុទ្ធតែត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដែលសុទ្ធសឹងតែជាកីឡាករជើងខ្លាំងល្បីៗ។ហើយការចាប់គូប្រកួតលក្ខណៈមិត្តភាពគុនខ្មែរអន្តរជាតិវិញគឺជាការជួបគ្នារវាងហ៊ីម តុងហាន់ ប៉ះជាមួយប្រាក់ ស៊ីនៀរ ក្នុងការប្រកួតគូគុនខ្មែរប្រភេទទម្ងន់ ៤៨គីឡូក្រាម។

គូទី២ជាការប៉ះគ្នារវាងកីឡាករ ខាំ ចក្ររីន មកពីក្លឹបមហិទ្ធរិទ្ធមេសថ្ងក ប្រកួតជាមួយ ភក្តី មកពីក្លឹបដាលីនវិបុលដារិទ្ធក្នុងការប្រកួតគូគុនខ្មែរប្រភេទទម្ងន់៥៧គីឡូក្រាម។គូទី៣ ជាការប៉ះគ្នារវាងកីឡាករ សី វិច្ឆិកា មកពីក្លឹបសសីគុនខ្មែរ ប្រកួតជាមួយ វ៉ារិនយ៉ាណងក្រុងប៉ាវ មកពីប្រទេសថៃក្នុងការប្រកួតគូគុនខ្មែរប្រភេទទម្ងន់៥១គីឡូក្រាម។គូទី៤ជាគារប៉ះគ្នារវាងកីឡាករ រិន សារ័ត្ន មកពីក្លឹប នរាយតេជះប្រកួតជាមួយ សាយ ណាមភេត មកពីប្រទេសថៃក្នុងការប្រកួតគូគុនខ្មែរប្រភេទទម្ងន់៦៣.៥គីឡូក្រាម និងគូទី៥ ជាការជួបគ្នារវាងកីឡាករ សូត្រ វាសនា មកពីក្លឹបបក្សីស្លាបដែក ត្រូវប្រកួតប៉ះជាមួយ ដេនភីឈីតមកពីប្រទេសថៃ ក្នុងការប្រកួតមិត្តភាពគុនខ្មែរ៣ទឹក។

ការប្រកួតនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១ព្រឹកតទៅ នៅលើសង្វៀន Kun Khmer Championនៅស្ថានីយ៍ទូរទស្សន៍ Town Full HDTV ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV Town Sports និង Champion Energy Drink Cambodiaផងដែរ៕

 

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២