រន្ទះជើងឥតស្រមោលរបស់ លន បញ្ញា ធ្វើឱ្យកីឡាករម៉ារ៉ុកដួលសន្លប់ដេកស្តូកស្ដឹងនៅលើសង្វៀងត្រឹមទឹកទី១

ភ្នំពេញ ៖ ក្រោយកម្មវិធីវើកប្រដាល់គុនខ្មែរបានត្រឡប់មកធ្វើការប្រកួតជាថ្មី នៅលើសង្វៀន៨ទិសរបស់ស្ថានីយទូរទស្សន៍ថោនផ្ទាល់ ដែលស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវនោះ មានកីឡាករអន្តរជាតិជាច្រើនរូបបានមកធ្វើការប្រកួត ហើយបានដួលសន្លប់ នៅលើសង្វៀន ៨ទិសនេះ ជាច្រើនមកហើយដែរ។

 

ក្នុងការប្រកួតជំនួបគូមិត្តភាពអន្តរជាតិ ពិសេសរវាងកីឡាករគុនខ្មែរលន បញ្ញា ប៉ះជាមួយនឹងកីឡាករហាម្សាប៉ាហ៊ីរបស់ម៉ារ៉ុកធ្វើឲ្យកីឡាករម៉ារុកដួលសន្លប់ដេកស្ដូកស្ដឹងនៅលើសង្វៀនត្រឹមទឹកទីមួយ ដោយសារតែរន្ទះជើងឥតស្រមោលរបស់គេបានទាត់ចូលសៀតផ្ការបស់កីឡាករម៉ារុកពេញៗធ្វើឱ្យកីឡាករម៉ារ៉ុកដួលសន្លប់មិនអាចក្រោកតដៃបាន ។

 

នៅក្នុងការប្រកួតគូពិសេសគុនខ្មែរមិត្តភាពអន្តរជាតិនេះគឺជាការប្រកួតបែបគុនខ្មែរបីទឹក ហើយក្នុងមួយទឹកមានរយៈពេល ៣ នាទី ប៉ុន្តែមិនដល់ ១ នាទីស្រួលបួលផងកីឡាករលន បញ្ញា ក៏ធ្វើបានសម្រេចដោយការទាត់ចូលកញ្ចឹងកពេញៗរបស់ហាំហ្សាប៉ាហ៊ី ធ្វើឲ្យសន្លប់ស្ដុកស្ដឹងនៅលើសង្វៀនមិនអាចបន្តការប្រកួតបាន បើទោះជាខំប្រឹងទប់ជំហរនិងប្រឹងទាត់មកវិញក៏ពិតមែន ប៉ុន្តែរូបគេក៏បានដួលទៅលើសង្វៀនម្ដងបន្តិចៗរហូតដល់លោកអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួតតែម្ដង៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២