ភ្នំពេញ៖ ក្រុម Al-Nassr ( អេអិល ណាស៊ើ) បានចេញដំណើរទៅដល់ប្រទេសអ៊ីរ៉ង់ហើយ ដើម្បីត្រៀមប្រកួតពានរង្វាន់ AFC Champion League វគ្គ Group Stage ។ ប៉ុន្តែក្រោយពីទៅដល់ ក្រុមបាល់ទាត់ Al Nassr សម្រេចលុបចោលការហ្វឹកហាត់ភ្លាមៗ ក្រោយពីប្រជាជនអ៊ីរ៉ង់ សម្រុកមកមើល និងចង់ឃើញវត្ដមានរបស់ Cristiano Ronaldo ច្រើនលើសពីការស្មាន មុនការប្រកួត AFC Champions League របស់ពួកគេ ។


មនុស្សម្នាដូចទឹកបាក់ទំនប់ បានរត់តាមផ្លូវផង តោងភ្នំឡើងផង ដើម្បីសម្រុកទៅបានឃើញ 𝗖𝗿𝗶𝘀𝘁𝗶𝗮𝗻𝗼 𝗥𝗼𝗻𝗮𝗹𝗱𝗼 ដោយផ្ទាល់ នៅយប់នេះ Cristiano Ronaldo ចូលរួមជាមួយក្រុមក្នុង ការប្រកួត ៖ Persepolis ជាមួយ Al-Nassr ក្នុងពានរង្វាន់ AFC Champion League នៅវេលាម៉ោង ១ និង00នាទីយប់នេះ ៕
ដោយ៖វិកគិ

