សូមអបអរសាទរ កីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) បានបំបែកកំណត់ត្រាជាតិលើវិញ្ញាសាហែលបៀបផ្ងារ ៥០ម៉ែត្របុរស ដែលក្លាយជាកីឡាករកម្ពុជាដំបូងគេ ដែលប្រើថិរវេលា ២៦.៧៧វិនាទី

ភ្នំពេញ៖ នេះជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមាន ប្រធានយុវជនកីឡាករហែលទឹកឆ្នើម បាននាំមុខមាត់ជូនកម្ពុជាជាថ្មីម្ដងទៀតគឺ កីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) បានបំបែកកំណត់ត្រាជាតិ ក្លាយជាកីឡាករកម្ពុជាដំបូង ដែលប្រើថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសាហែលបៀបផ្ងារ ៥០ម៉ែត្របុរស ។

សម្រាប់វិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្រនេះ កាលពីស៊ីហ្គេម ឆ្នាំ២០២៣ Antoine ប្រើថិរវេលា ២៦.៩៦វិនាទី តែក្នុងការប្រកួតកីឡាអាស៊ីខាងលើ រូបគេប្រើថិរវេលាតែ ២៦.៧៧វិនាទីប៉ុណ្ណោះ ។ អ្វីដែលពិសេស គឺថិរវេលានេះ បានបំបែកកំណត់ត្រាជាតិ ដោយគេបានក្លាយជាកីឡាករកម្ពុជាដំបូង ដែលប្រើថិរវេលាតិចជាងគេលើវិញ្ញាសានេះ ។

សិទ្ធផលនៃការបំបែកកំណត់ត្រាជាតិ(National Record)នេះ គឺកីឡាករកូនកាត់ខ្មែរ-បារាំង Antoine ធ្វើបានក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។

សូមជម្រាបផងដែរថា មិនត្រឹមតែមានរូបរាងសង្ហាទាក់ចិត្តបណ្ដាអ្នកគាំទ្រប៉ុណ្ណោះទេ លោក ដឺ ឡាប៉ារ៉ង់ អង់ត្វ័ន ( ANTOINE DE LAPPARENT) កូនបារាំងកាត់ខ្មែរ ដែលប្រជាជនយើងស្គាល់ថា ជាកីឡាករហែលទឹកជម្រើសជាតិកម្ពុជាបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក៏មានសមត្ថភាពពិសេសអាចនិយាយបានដល់ទៅ៣ភាសាថែមទៀតផង។ដោយកីឡាករហែលទឹកជម្រើសជាតិកម្ពុជារូបនេះ អាចនិយាយបានទាំងភាសាបារាំង ភាសាអង់គ្លេស និងភាសាខ្មែរយើងបានយ៉ាងល្អផងដែរ៕

 

ដោយ៖ វីកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២