ថ្មីទៀតហើយ! ចុងខែនេះ ដឹងតែមានព្រឹត្តិការណ៍ប្រកួតដ៏ធំ និងកក្រើកជាងយប់ម៉ិញទៅទៀត

ភ្នំពេញ៖ ក្រោយពីជោគជ័យកម្មវិធីវើកសេនាគុនខ្មែរ នាយប់ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2023 ដែលបានទាក់ទាញអ្នកចូលរួមទស្សនាការឡាយរហូតទៅដល់ជាង 776.7K ពេលនេះថ្នាក់ដឹកនាំថោនបានបង្ហើបពីកាដូទស្សនីយភាពថ្មីមួយទៀតនៅចុងខែវិច្ឆិកានេះគឺមានកម្មវិធីធំជាងព្រឹត្តិការណ៍ថ្ងៃទី៥ ខែវិច្ឆិកាយប់មិញនេះទៅទៀត។

លោក Tommy Kim ទីប្រឹក្សាជាន់ខ្ពស់ និងជាស្ថាបនិកកម្មវិធីប្រដាល់លំដាប់ពិភពលោក នៅក្នុងប្រទេសកម្ពុជារបស់ស្ថានីយ៍ទូរទស្សន៍ថោន បានឲ្យដឹងថា នៅចុងខែវិច្ឆិកានេះនឹងមានមហាព្រឹត្តិការណ៍ដែលផ្ទុះកក្រើកខ្លាំងជាងនេះទៅទៀត ។

 

អ្នកផ្សព្វផ្សាយគុនខ្មែរដ៏ល្បីឈ្មោះរូបនេះ បានបង្ហាញពីចំណាប់អារម្មណ៍ក្រោយពីបញ្ចប់មហាព្រឹត្តិការណ៍សេនាគុនខ្មែរទទួលបានជោគជ័យ គួរជាទីចាប់អារម្មណ៍នោះ លោកបានបញ្ជាក់ថា លោករំភើបស្ទើរតែស្រក់ទឹកភ្នែក ហើយមានមោទនភាពចំពោះកីឡាករគុនខ្មែរគ្រប់រូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រឹងប្រែងដើម្បីគុនខ្មែរ កីឡាករទាំងអស់ស្ទើរតែក្លាយជាវីរបុរសរបស់អ្នកគាំទ្រ ដោយកីឡាករកម្ពុជាគ្រប់រូបទទួលយកគ្រប់លក្ខខណ្ឌនៃការប្រកួតទាំងអស់ដោយមិនខ្លាច បង្ហាញអំពីទឹកចិត្តនៃឈាមជ័រអ្នកប្រយុទ្ធនោះឡើយ ។

ជាក់ស្ដែងដូចជាការប្រកួតគូឯករវាងអ្នកលេងកន្ត្រៃមាសជង្គង់ទិព្វព្រំ សំណាង ជាមួយ ស្តេចប្រដាល់ភូមា Dave Leduc ដោយស្តេចប្រដាល់រូបនេះបានស្នើសុំធ្វើការប្រកួត ដោយការរុំអំបោះឆៅភ្លាមៗ ព្រោះចង់បង្ហាញអំពីប្រវត្តិសាស្ត្រនៃក្បាច់គុនតាំងពីបុរាណកាលមកនៃប្រវត្តិសាស្ត្រ គុនខ្មែរ និង Lethwei ហើយក៏កើតសរសើរចំពោះទឹកចិត្តកីឡាករព្រំសំណាង ដែលព្រមទទួលយកលក្ខខណ្ឌនេះធ្វើការប្រកួត ហើយមិនខ្លាចពីអ្វីទាំងអស់ ។

លោក Tommy Kim បានបញ្ជាក់ថា ការប្រកួតរវាងអ្នកប្រដាល់ល្បីឈ្មោះតំណាងឲ្យប្រទេសទាំងពីរកាលពីយប់មិញនេះ ជាការប្រកួតពិតៗមិនមានការសំដែង បែកពិត ហូរឈាមពិត ហើយកីឡាករទាំងពីរបានខិតខំដើម្បីក្បាច់គុន ជាពិសេសព្រំ សំណាង តំណាងឲ្យគុនខ្មែរ រីឯDave Leduc តំណាងឲ្យLethwei របស់ភូមា ធ្វើឲ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែមានភាពស្និទ្ធស្នាល ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២