សមត្ថកិច្ចឆ្មក់ទៅបង្ក្រាបទីតាំងល្បែងអនឡាញដ៏ធំមួយ នៅក្នុងខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជនបរទេសបានចំនួន ២៥៨នាក់!

សមត្ថកិច្ចបានឆ្មក់ចូលបង្ក្រាបទីតាំងអនឡាញខុសច្បាប់ដ៏ធំមួយ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដោយឃាត់ខ្លួនជនបរទេសបានចំនួន ២៥៨នាក់ ។ ការបង្ក្រាបនេះ នៅអគារមេគង្គ៧៤ ដែលជាទីតាំងប្រព្រឹត្តខុសច្បាប់តាមប្រព័ន្ធអ៊ិនធឺណិត ។ ក្នុងចំណោមជនបរទេសចំនួន ២៥៨នាក់ ក្នុងនោះមានជនជាតិចិន ២៤៧នាក់។ ក្រៅពីនេះសមត្ថកិច្ចបានរកឃើញមនុស្ស ៩នាក់ មកពីប្រទេសមីយ៉ាន់ម៉ា និង១នាក់ មកពីម៉ាឡេស៊ី និងវៀតណាម។

សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យចំនួន១៤នាក់ ដែល សង្ស័យថា បានបង្ខិតបង្ខំអ្នកដទៃឲ្យធ្វើពលកម្មដោយហិង្សា ក្នុង នោះមានជនជាតិចិន ៧នាក់ និងមីយ៉ាន់ម៉ា ០៧នាក់ ។ ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទប្រើហិង្សាបង្ខំអ្នកដទៃឲ្យធ្វើការ។

ជនរងគ្រោះត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី ដើម្បីសាកសួរ និងស៊ើបអង្កេតបន្ត។

ចំណែកជនបរទេសចំនួន ២៤៣នាក់ (ចិន២៣៩នាក់ ភូមា២នាក់ ម៉ាឡេស៊ី១នាក់ និងវៀតណាម១នាក់) ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តតាមនីតិវិធីបន្ត៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២