ខេត្តកំពង់ស្ពឺ÷ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង១៧និង ៣០នាទី មានសេចក្តីរាយយការណ៍ពីប្រជាពលរដ្ឋថា នៅចំនុចក្រោយផ្ទះ របស់ឈ្មោះ ឡុក ដុង ភេទប្រុស ស្ថិតនៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ តែងតែមានមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ចេញ-ចូលធ្វើសកម្មភាព នៅទីនោះរៀងរាល់ថ្ងៃ មួយយប់ទល់ភ្លឺ។ ក្រោយទទួលព័ត៌មានខាងលើ កំលាំង អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានដាក់កំលាំងឃ្លាំមើល ចុះល្បាតជិតទីតាំងខាងលើ ជាក់ស្តែង កំលាំងសមត្ថកិច្ចក៏បានឃើញមុខសញ្ញាសង្ស័យចំនួន៤នាក់ ដែលកំពុងធ្វើសកម្មភាពជួញដូរ។


ដោយជនសង្ស័យទាំង៤នាក់នោះមានឈ្មោះដូចខាងក្រោមនេះ៖
១. ឈ្មោះ ឡុក ដុង ភេទប្រុស អាយុ២២ឆ្នាំ
២.ឈ្មោះ ឡុក អិច ភេទប្រុស អាយុ១៧ឆ្នាំ ។អ្នកទាំងពីរនាក់នេះ រស់នៅភូមិ ឃុំខាងលើជាមួយគ្នា។
៣.ឈ្មោះ ខុន ចាន់រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង។
៤.ឈ្មោះ ធុក ថាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិគាមន្នី ឃុំរុងរឿង ស្រុកថ្ពង ។

ជាក់ស្តែងកំលាំងនគរបាលមានសមត្ថកិច្ចបានឃាត់ និងត្រួតពិនិត្យឆែកឆេររកឃើញមាន៖ ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន៣៥កញ្ចប់(៣២តូច ៣មធ្យម)។ទូរស័ព្ទដៃចំនួន៥គ្រឿង,ជញ្ចីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង,ម៉ូតូចំនួន២គ្រឿងនិងឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នមុខសញ្ញាសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ដោយ៖ វិសាល

