សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលបានឆក់ទូរស័ព្ទ ប្រជាពលរដ្ឋ និងជនបរទេសយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ៖ នគរបាលឃាត់ខ្លួន ជនសង្ស័យ ៦នាក់ ឆក់ទូរស័ព្ទ ប្រជាពលរដ្ឋ និងជនបរទេស ក្នុងរាជធានីភ្នំពេញសរុប៨ករណីក្នុងចំណោមនោះ មាន២នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបជនបរទេសមិនបានសម្រេចនៅខណ្ឌចំការមន។

អនុវត្តតាមបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវ ជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ០៦ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន ០៨ ករណី ៖

 

ករណីទី១  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣ប្រូម៉េក បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ប្រព្រឹត្តនៅចំណុចមុខសាលាវេស្ទើនអន្តរជាតិ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨ និង ១០ នាទី។

ករណីទី២  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ប្រូម៉េក ) ប្រព្រឹត្តនៅចំណុចមុខផ្សារTK សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

ករណីទី៣  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកREALME ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

ករណីទី៤  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១២ប្រូម៉េក ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៨៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីទី៥  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៣ប្រូម៉េក ) ប្រព្រឹត្តនៅចំណុចមុខផ្សារTK សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

ករណីទី៦  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៣) ប្រព្រឹត្តនៅចំណុចមុខស្តាតអូរឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ  ។

ករណីទី៧  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ជនបរទេស មិនបានសម្រេច) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១១អា ផ្លូវលេខ២១ ក្រុម២៩ ភូមិ៥សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៦ និង ៣១ នាទី(ស្រាលឃាត់បាន)។

 

ករណីទី៨   អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា  (ឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូន១៣ប្រូម៉េក) ប្រព្រឹត្តបទនៅចំណុចមុខផ្ទះលេខ០៥ ផ្លូវលេខ៥៩០ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៦ និង៤៨នាទី ។

 

-វត្ថុតាងចាប់យករួមមាន៖

១-ម៉ូតូម៉ាក Honda C១២៥ ស៊េរី២០១៤ ឡើងតែម២០២២ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CS-៤៣៧៩ ។

២-ម៉ូតូម៉ាក Honda Scoopy ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១HX-២០៧៤  ។

៤-ម៉ូតូ០១គ្រឿងម៉ាក Honda C១២៥ស៊េរី២០២២ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១DP-០៣២០ ។

 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី៕

  

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២