ចិននឹងផ្តល់ជំនួយវេជ្ជសាស្រ្តដល់ទីក្រុងBeirutបន្ទាប់ពីមានហេតុការណ៍ការផ្ទុះដ៏សាហាវ

(ប៉េកាំង)៖ ចិននឹងបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់ប្រទេសលីបង់ ដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ទីក្រុងBeirut បន្ទាប់ពីមានការផ្ទុះដ៏សាហាវនៅកំពង់ផែនៃរដ្ឋធានីលីបង់។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។

អង្គភាពសុខាភិបាលនៃកងថែរក្សាសន្តិភាពចិននឹងធ្វើដំណើរទៅកាន់ប្រទេសលីបង់ ដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ទីក្រុងBeirutបន្ទាប់ពីមានការផ្ទុះដ៏សាហាវនៅឯកំពង់ផែនៃរដ្ឋធានីលីបង់នៅថ្ងៃអង្គារដើមសប្តាហ៍នេះ។ តាមការស្នើសុំរបស់កងកំលាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅលីបង់ (UNIFIL) កងកំលាំងរក្សាសន្តិភាពចិនចំនួន ១៨ ក្រុមទៅកាន់ប្រទេសលីបង់បានរៀបចំក្រុមសង្គ្រោះបន្ទាន់ដែលមានវេជ្ជបណ្ឌិតចំនួន ៩ នាក់មកពីផ្នែកផ្សេងៗគ្នា។ អង្គភាពសុខាពិបាលបាននិយាយថាបុគ្គលិក និងយានយន្តត្រូវបានរៀបចំយ៉ាងល្អហើយនឹងធ្វើដំណើរទៅកាន់ទីក្រុងBeirutដោយដឹកសម្ភារៈពេទ្យ និងឧបករណ៍ការពារ។

សូមជម្រាបជូនថា ការផ្ទុះដ៏ធំពីរបានរញ្ជួយនៅកំពង់ផែនៃទីក្រុងBeirutកាលពីថ្ងៃអង្គារវេលាម៉ោងប្រហែល ៦ និង ១០ នាទី បណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៣៥ នាក់និងប្រមាណ ៥.០០០ នាក់ផ្សេងទៀតរងរបួស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២