យ៉ាងហោចណាស់មនុស្សជាង ១៣៥នាក់បានស្លាប់ក្រោយពីហេតុការណ៍ផ្ទុះដ៏កក្រើកនៅទីក្រុងBeirut

(លីបង់)៖  នាយករដ្ឋមន្រ្តីលីបង់ លោក ហាសាន់ ឌៀប (Hassan Diab )បានប្រកាសកាន់ទុក្ខរយៈពេល ៣ ថ្ងៃបន្ទាប់ពីហេតុការណ៍ផ្ទុះដ៏កក្រើកនៅទីក្រុង Beirut​ ខណៈការស៊ើបអង្កេតដំបូងពីហេតុការណ៍នេះបានស្តីបន្ទោសពីការធ្វេសប្រហែសពីការការពារសុវត្ថិភាពឃ្លាំងស្តុកសារធាតុគីមី​ដ៏ធំ ដែលបណ្តាឲ្យមានការផ្ទុះនៅកំពង់ផែ Beirut បានធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់ខ្លួន និងរងរបួសជាង ៥.០០០ នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។

កាលពីថ្ងៃពុធ ថ្ងៃទី ៥ សីហា ​ក្រុមជួយសង្គ្រោះលីបង់បានទាញសាកសពចេញ និងតាមរុករកមនុស្សដែលបាត់ខ្លួនពីបំណែក ដែលបណ្តាលមកពីការផ្ទុះឃ្លាំងស្តុកសារធាតុគីមី​ដ៏ធំមួយដែលបានបណ្តាលឱ្យមានរលកផ្ទុះដ៏កក្រើកនៅទូទាំងទីក្រុងBeirut ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៣៥ នាក់។ ក្រុមមន្រ្តីបាននិយាយថាប្រជាជនរហូតដល់មួយភាគបួននៃប្រជាជនរាប់លាននាក់ត្រូវបានទុកចោលដោយគ្មានផ្ទះសម្បែងសម្រាប់ស្នាក់នៅ បន្ទាប់ពីផ្ទុះដ៏កក្រើកនេះ។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈក្រុមមន្ត្រីជំនាញបានស្តីបន្ទោសទៅលើឃ្លាំងស្តុកសារធាតុគីមី ដែលផ្ទុកអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងលក្ខខណ្ឌមិនមានសុវត្ថិភាពនៅកំពង់ផែBeirut ទើបបណ្តាឲ្យមានការហេតុការណ៍ផ្ទុះដ៏កក្រើកខ្លាំងបែបនេះ។ ទោះយ៉ាងណាក្រុមមន្រ្តីមិនបានបញ្ជាក់ពីប្រភពដើមនៃការឆាបឆេះដំបូងដែលបណ្តាលឱ្យផ្ទុះនោះទេ ទោះបីជាប្រភពពីសន្តិសុខ និងប្រព័ន្ធផ្សព្វ​ផ្សា​យ​ក្នុងស្រុកខ្លះបាននិយាយថា ហេតុការណ៍ផ្ទុះនេះត្រូវបានចាប់ផ្តើមដំបូងដោយការងារផ្សារខុសបច្ចេកទេស។

សូមជម្រាបជូនថា ហេតុការណ៍ផ្ទុះនេះគឺខ្លាំងបំផុតដែលមិនធ្លាប់មាននៅក្នុងទីក្រុងBeirut ដែលជាទីក្រុងមួយនៅតែមានសង្រ្គាមស៊ីវិលដែលបានបញ្ចប់កាលពីបីទសវត្សរ៍មុន។ ការផ្ទុះនេះក៏បានធ្វើឱ្យអគារជាច្រើនបាក់បែកផងដែរនៅលើកោះមេឌីទែរ៉ាណេ ដែលមានចម្ងាយប្រហែល ១៦០គីឡូម៉ែត្រពីទីក្រុងBeirut៕    

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២