ប៉ូលិលថៃចាប់ខ្លួនសកម្មជននិស្សិតពីរនាក់ដែលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

(បាងកក)៖ កាលពីយប់ថ្ងៃសុក្រនេះ ប៉ូលិសថៃបានឃុំខ្លួនសកម្មជននិសិ្សតគាំទ្រលទ្ធិប្រជាធិបតេយ្យពីរនាក់ នៅឯស្ថានីយ៍ប៉ូលីសមួយពាក់ព័ន្ធនឹងការធ្វើបាតុកម្មកាលពីខែមុននៅពេលដែលមេដឹកនាំចលនាបាតុកម្មនិស្សិតនេះប្តេជ្ញាបង្កើនសកម្មភាពបាតុកម្មរបស់ពួកគេប្រឆាំងនឹងរដ្ឋាភិបាល។នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Bangkokpost នៅថ្ងៃសៅរ ទី០៨ ខែសីហា ឆ្នាំ២០២០។

មន្ត្រីសន្តិសុខបាននាំខ្លួនមេធាវីសិទ្ធិមនុស្សឈ្មោះAnon Nampa អាយុ ៣៥ ឆ្នាំ និងសកម្មជននិស្សិតឈ្មោះ Panupong Jaadnokអាយុ ២៣ ឆ្នាំចេញពីតុលាការព្រហ្មទណ្ឌ ទៅឃុំខ្លួននៅស្ថានីយ៍ប៉ូលិស Huai Kwang ។ ក្រុមនិស្សិតខាងលើនេះ ទើបតែបានប្រកាសថាពួកគេចង់ពង្រីកក្រុម និងបង្កើនសកម្មភាពប្រឆាំងរដ្ឋាភិបាល ហើយក្រោយមកពួកគេទាំងពីរក៏ត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួនតែម្តង។ ប៉ូលិលជាន់ខ្ពស់ថៃ លោក Kritsana Pattanacharoen បានឲ្យដឹងថា មនុស្សពីរនាក់ដែលត្រូវបានចាប់ខ្លួនខាងលើនេះ គឺដោយសារតែពួកគេបានរំលោភបំពានបំរាម ក្នុងការទប់ស្តាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ ហើយប៉ូលិសក៏បានទទួលពាក្យបណ្តឹងតវ៉ាជាច្រើនពីសាធារណជន អំពីការប្រមូលផ្តុំគ្នាតវ៉ាតាមដងផ្លូវផងដែរ។

គួរបញ្ជាក់ថាក្រុមបាតុករនិស្សិតទាំងនេះ បានទាមទារឲ្យរំលាយរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលទើបតែបានជាប់ឆ្នោតថ្មីៗ, ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការបោះឆ្នោតសារជាថ្មី ព្រមទាំងបានប្រកាសកាលអំពាវនាវឱ្យមានការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយផ្សេងទៀតនៅថ្ងៃទី ១៦ ខែសីហាខាងមុខ និងផ្តល់ឱសានវាទការសរសេរឡើងវិញនូវរដ្ឋធម្មនុញ្ញ នឹងការរំលាយសភាត្រូវតែធ្វើឡើងនៅខែកញ្ញាខាងមុខនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២