ព្រះមហាក្សត្រថៃអំពាវនាវឲ្យរក្សាសណ្តាប់ធ្នាប់ និងសន្តិភាព នៅក្នុងឱកាសស្បថចូលកាន់តំណែងសមាជិកគណៈរដ្ឋមន្ត្រីថ្មី

 គណៈរដ្ឋមន្ត្រីថ្មី ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចូលស្បថឡើងកាន់តំណែង ចំពោះព្រះមហាក្សត្យថៃ មហា វិជ្ជរ៉ាឡុងកន និងព្រះអគ្គមហេសី  ទ្រង់បានអំពាវនាវឲ្យគ្រប់គ្នាត្រូវរក្សាសណ្តាប់ធ្នាប់ និងសន្តិភាពប៉ុន្តែទ្រង់មិនបានលើកឡើង អំពីការទាមទាររបស់ក្រុមនិស្សិតថៃ ដែលកំពុងធ្វើបាតុកម្មទាមទារឲ្យមានកំណែទម្រង់អំណាចដ៏រឹងមាំនៃរបបរាជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយ Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។

ការអំពាវនាវពីអង្គព្រះមហាក្សត្រថៃខាងលើនេះ បានកើតមានឡើងកាលពីថ្ងៃអង្គារ ជាពេលដែលពិធីស្បថឡើងកាន់តំណែង នៃគណៈរដ្ឋមន្ត្រីប្រារព្ធឡើងនៅវិមាន Dusit ក្នុងរាជធានីបាងកក។ ព្រះអង្គបានបង្ហាញនូវបំណងប្រាថ្នាឲ្យគ្រប់គ្នារក្សាសណ្តាប់ធ្នាប់ និងសន្តិភាព ដើម្បីសេចក្តីសុខ, សុភមង្គលរបស់ប្រជាជន និងសាធារណៈជនគ្រប់រូប ។

គួរជម្រាបថា នេះជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់ព្រះរាជាចាប់តាំងពីមានការប្រឆាំងទាមទារដែលមិនធ្លាប់មានពីមុនមក ក្នុងការតវ៉ាដែលដឹកនាំដោយនិស្សិតពីរនាក់សម្រាប់ការទប់ស្កាត់អំណាចថ្មីដែលព្រះអង្គ មហា វិជ្ជរ៉ាឡុងកន ​បានប្រមូលផ្តុំចាប់តាំងពីការឡើងគ្រងរាជ្យបន្ទាប់ពីការសោយទិវង្គតរបស់ឪពុកគាត់ក្នុងឆ្នាំ ២០១៦៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២