GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)ដាក់សុទ្ធតែអ្នកខ្លាំងប៉ះអ្នកខ្លាំង ដើម្បីឱ្យឡើងប្ដូរកណ្ដាប់ដៃគ្នាឲ្យកក្រើកសង្វៀនពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នឹងមិនធ្វើឱ្យបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរខកបំណងឡើយ។


សម្រាប់គូមិត្តភាពជាតិ កីឡាករជើងខ្លាំងគុនខ្មែរដែលបានណាត់គ្នាឡើងអង្រួនសង្វៀនសប្តាហ៍នេះរួមមាន៖
-កីឡាករ ដែន រ៉ានុត ត្រូវជួបតតាំងប្តូរកណ្ដាប់ដៃជាមួយ អាក្របី គុនខ្មែរ, រិគី ចាន់សុថេត ជួបជាមួយកីឡាករ ដែន នេនហ្វុងុ, សឹង្ហ ឡេង ត្រូវជួបជាមួយ សៀង សេងហួរ។


គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖
– កីឡាករហាត ភី កំពូលអ្នកលេងកែវគុនខ្មែរនឹងត្រូវជួបតទៅអ្នកពូកែកណ្ដាប់ដៃមកពីចិន HU HUNG YAO,ផាន់ គ្រាន់ ត្រូវប៉ះជើងខ្លាំងឡាវ SINEYAI S.SINEYAI។
ការប្រកួតដ៏ជក់ចិត្តនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025 កម្មវិធីចាប់ផ្តើមពីម៉ោង 8 យប់តទៅ ទីតាំង នៅស្ថានីយទូរទស្សន៍ថោន។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERG ផងដែរ៕

ដោយ៖ វិកគី

