ខ្សែការពារដែលមិនអាចខ្វះបានរបស់ភ្នំពេញក្រោនបានត្រឡប់មកទីលានវិញហើយនាពេលនេះ ក្រោយពីសម្រាកព្យាបាលរបួសជើងអស់រយៈពេល២ឆ្នាំមកនោះ

ភ្នំពេញ៖ កីឡាករខ្សែការពារឆ្នើមដែលចេញពីថ្នាលយុវជនរបស់ក្លឹបាល់ទាត់ភ្នំពេញក្រោន បានវិលត្រឡប់មកទីលានវិញបណ្តើរៗហើយ ក្រោយពេលសម្រាកព្យាបាលរបួសអស់រយៈពេល២ឆ្នាំមកនោះ។

តាមរយៈគ្រូបង្គោលរបស់ក្លឹបភ្នំពេញក្រោន លោកOleg Starynski បង្ហើបឲ្យដឹងថា កីឡាករជួន ចាន់ចាវ ចាប់ផ្ដើមចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមក្រុមវិញហើយ ដោយរបួសក៏បានជាសះស្បើយស្ទើរតែទាំងស្រុង។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៣កីឡាករដែលជាប្រធានក្រុមរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនកីឡាករ ជួន ចាន់ចាវ បានរងរបួសកជើងខាងស្តាំក្នុងការប្រកួតជាមួយក្រុមអាយអេសអាយ ដង្កោសែនជ័យ ក្រោយមកក៏ទទួលការវះកាត់ ធ្វើឲ្យអ្នកគាំទ្ររបស់គេផ្ទាល់ក៏ដូចជាអ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានការសោកស្ដាយជាខ្លាំង ខណៈដែលកីឡាកររូបនេះគឺជាកីឡាករមួយរូបដែលបានជួយក្រុមបាល់ទាត់ភ្នំពេញក្រោនទទួលបានជោគជ័យយ៉ាងច្រើន នាពេលកន្លងមក ៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២