ពានរង្វាន់បាល់ទាត់សប្បុរសធម៌ ដើម្បីកុមារកម្ពុជារដូវកាលទី៣នឹងនាំយកថវិកាជាង៦ពាន់ដុល្លារនៃប្រកួត ទៅជួយដល់វីរកងទ័ពជួរមុខ

ភ្នំពេញ៖ លោក ហួត គីមងួន (Dori Cambodia) ស្ថាបនិកពានរង្វាន់បាល់ទាត់ដើម្បីកុមារកម្ពុជា និងជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ Vlogger all star បានឱ្យដឹងថា ពានរង្វាន់បាល់ទាត់សប្បុរសធម៌ ដើម្បីកុមារកម្ពុជានៅក្នុងរដូវកាលទី៣ ទទួលបានថវិកាសរុបចំនួន ២២,២៤៥ដុល្លារ ហើយដោយប្រកួតចុងក្រោយដែលជាប្រកួតទី១០ ប្រមូលបានថវិកាចំនួន ៦,៩៣៥ដុល្លារ នឹងប្តូរពីការជួយមន្ទីរពេទ្យកុមារកម្ពុជា យកទៅឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ក្នុងគ្រាប្រទេសជាតិមានការឈ្លានពានពីប្រទេសថៃ។លោកការថ្លែងយ៉ាងដូច្នេះក្នុងឱកាសលោកប្រកាសបិទរដូវកាលទី៣ កាលពីពេលថ្មីៗនេះ។

លោកបានឱ្យដឹងថា ក្រុមការងារនឹងនាំយកថវិកា និងស្បៀងឧបភោគបរិភោគ ទៅជួយដល់វីរកងទ័ពជួរមុខ ដែលប្រចាំការតាមបន្ទាត់ព្រំដែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

សូមបញ្ជាក់ផងដែរថា កាលពីរដូវកាលទី១ ក្រុមបាត់ទាត់បានប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ១៧,៦០៤ដុល្លារ និងរដូវកាលទី២ប្រមូលបាន ចំនួន ៥,៨០៤ដុល្លារ (ដោយសារវិបត្ដិសេដ្ឋកិច្ចសាកល)៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២