ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវបានអនុម័តឲ្យធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ AFC Challenge League រដូវកាល ២០២៥/២៦ ក្នុងវគ្គជម្រុះ Group Stage របស់ខ្លួន (តំបន់ខាងកើត) ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ AFC បានអនុម័តឲ្យព្រះខ័នរាជស្វាយរៀង ធ្វើជាម្ចាស់ផ្ទះ AFC Challenge League រដូវកាល 2025-26 វគ្គជម្រុះ Group Stage មូលហេតុគឺដោយសារយើងរៀបចំបានល្អ ទើប AFC ទុកចិត្ត។

ក្លឹបព្រះខ័នរាជស្វាយរៀង និងក្លឹប Dewa United ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គចែកពូលពានរង្វាន់ AFC Challenge League 2025-2026 ប្រចាំតំបន់អាស៊ីខាងកើត ដែលមាន8ក្រុម បែងចែកជា2ពូល ដូច្នេះក្លឹបភ្នំពេញក្រោន មិនអាចស្ថិតនៅក្នុងពូលជាមួយក្លឹបព្រះខ័នរាជស្វាយរៀងបាននោះទេ គឺក្លឹបភ្នំពេញក្រោនត្រូវធ្វើដំណើរទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ។សម្រាប់ការចាប់ឆ្នោតបែងចែកពូលធ្វើឡើងនៅថ្ងៃទី 28/08/2025 ខាងមុខនេះ។

ដូច្នេះកុំភ្លេចចូលរួមគាំទ្រលើកទឹកចិត្តក្លឹបបាល់ទាត់នៅក្នុងស្រុកទាំងអស់គ្នា។ នេះគឺជាឱកាសថ្មីមួយទៀត ដែលយើងអាចបង្ហាញអំពីសក្តានុពលវិស័យបាល់ទាត់របស់យើងទៅកាន់ពិភពលោក ៕


ដោយ៖ វិកគី

