ភ្នំពេញ ៖ អបអរសាទរក្រុមបាល់ទាត់ Inter Miami ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Leagues Cup ក្រោយពីបំបាក់ក្រុមខ្លាំងរបស់ម៉ិកស៊ិក Tigres UANL ដោយលទ្ធផល ២ ទល់នឹង១ នៅព្រឹកថ្ងៃទី២១ ខែសីហានេះ។


Leagues Cup វគ្គ ៨ ក្រុម INTER MIAMI ទល់នឹងក្រុម Tigres កីឡាករ Suarez ស៊ុតចូល២គ្រាប់ ជួយឲ្យ Inter Miami ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ League Cup ។ដោយវគ្គទី១ Luis Suarez ស៊ុតបាល់ Penalty បើកការនាំមុខ 1 ទល់នឹង 0 ទៅលើ Tigres នៅនាទី២៣ ក្រោយមកទៀត ១ គ្រាប់ចុងម៉ោងរបស់កីឡាករជើងខ្លាំងរូបនេះដែលដោយគ្រាបបាល់Penalty នៅនាទី៨៩ ជួយ Inter Miami ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Leagues Cup ។


សូមជម្រាបផងដែរថា បន្ទាប់ពីទទួលបានជ័យជំនះ ក្រុម Inter MIAMI ត្រូវរងចាំមើលការប្រកួតលទ្ធផលរវាង Toluca/Orlando City ថាតើក្រុមមួយណានឹងឡើងមកជួបនឹង INTER MIAMI នៅវគ្គបន្ទាប់ និងភាគរយខ្ពស់អាចឡើងវគ្គផ្ដាច់ព្រ័ត្រ៕

ដោយ៖ វិកគី

