ដឹងតែកក្រើកហើយ សង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស ស្អែកនេះ ប្រកួតលក្ខណៈម៉ារ៉ាតុង ដើម្បីរកអ្នកខ្លាំងដណ្ដើមពាន និងខ្សែក្រវ៉ាត់!

ភ្នំពេញ៖ វិលត្រឡប់មកវិញជាមួយការប្រកួតដណ្ដើមពានរង្វាន់ ប្រភេទទម្ងន់៥៧គីឡូក្រាម ដោយមានកីឡាករ៤រូបថ្មីទៀតនឹងចូលខ្លួនមកអង្រួនសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិសនាថ្ងៃស្អែកនេះ។

គូប្រកួតសរុបក្នុងកម្មវិធី WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors) គូម៉ារ៉ាតុនដណ្តើមពានរង្វាន់ប្រភេទទម្ងន់57គីឡូក្រាមគឺមានកីឡាករ ជន់ រាត្រី,ធន់ ចាន់ណា, ប៉ុង ធារី និងសុវណ្ណ កុម៉ារ។កីឡាករទាំង 4រូបនេះ នឹងត្រូវឡើងមកចាប់ឆ្នោតដើម្បីជ្រើសរើសដៃគូប្រកួតជម្រុះជុំទី1។ម្ចាស់ពានម៉ារ៉ាតុននឹងក្លាយជាបេក្ខភាពត្រៀមប្រកួតវិលជុំដណ្តើមខ្សែក្រវាត់។

ដោយឡែកសម្រាប់គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)គឺកីឡាករ ផានិត គុនខ្មែរ ប៉ះកីឡាករមីយ៉ាន់ម៉ SHAN TAUK។ ឯម ឡេងលី  ប្រកួតជាមួយកីឡាករម៉ារ៉ុក ATOUAILLA  និងកីឡាករវង្ស វិច្ឆ័យ ត្រូវជួបកីឡាករម៉ារ៉ុកANOUAR JAMAI។

ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី23 ខែសីហា ឆ្នាំ2025 កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំងនៅស្ថានីយ៍ទូរទស្សន៍ថោនក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២