ក្រុម Inter Miami បានយកឈ្នះលើក្រុម Orlando City ក្នុងលទ្ធផល ៣ ទល់នឹង ១ នៅកីឡដ្ឋាន Chase Stadium ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន League Cup នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែ សីហា ឆ្នាំ ២០២៥ នេះ។


នៅក្នុងការប្រកួតរវាងក្រុមទាំង ២ ពិតជាមានភាពតឹងតែងមែនទែន ដោយក្រុមភ្ញៀវ Orlando City ជាអ្នករកគ្រាប់បាល់នាំមុខបានមុននៅនាទីទី ៤៥+១ ដែលជាការស៊ុតបញ្ចូលទី ដោយកីឡាករ Marco Pasalic។ ឈានចូលវគ្គទី ២ ក្រុម Inter Miami បានរកគ្រាប់បាល់វាយបកបាន ៣ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Lionel Messi ២ គ្រាប់ គឺនៅនាទីទី ៧៧ និង ៨៨។ ចំណែក ១ គ្រាប់ទៀត រកបានដោយកីឡាករ Telasco Segovia នៅនាទីទី ៩០+១។


លទ្ធផល ៣-១ នេះ បានធ្វើឱ្យក្រុម Inter Miami កក់ក្តៅក្នុងការទទួលបានកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន League Cup សម្រាប់ឆ្នាំ ២០២៥ នេះ។


ហើយនៅក្នុងវគ្គផ្ដាច់ព្រ័ត្រក្រុមបាល់ទាត់ INTER MIAMI នឹងត្រូវជួបក្រុម SEATTLE SOUNDERS FC ក្រោយពីក្រុមមួយនេះបានយកឈ្នះ LA Galaxy ក្នុងលទ្ធផល ២ទល់នឹង០ កាលពីព្រឹកម៉ិញនេះដូចគ្នា ៕


