ភ្នំពេញ៖ ទីបំផុតក្រុមបាល់ទាត់ Portugal បានស្រោចស្រង់កេរ្ត៍ឈ្មោះមកវិញហើយ ដោយបានបំបាក់ក្រុមអូបេគីស្ថានក្នុងលទ្ធផល៥ទល់នឹង 0 ជាមួយនឹងការបង្ហាញទម្រង់លេងយ៉ាងល្អកាលពីយប់ម៉ិញនេះ។


ការប្រកួតដំបូងរបស់ក្រុមខ្លាំងមួយនេះបានធ្វើឲ្យអ្នកគាំទ្រខកចិត្តដែលមិនអាចរកជ័យជំនះបានជូនអ្នកគាំទ្រសម្រាប់ប្រកួតបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
ប៉ុន្តែចូលមកដល់ការប្រកួតទីពីរនេះ ក្រុមបាល់ទាត់ Portugal ហាក់ធ្វើបានយ៉ាងល្អ ជាពិសេសអ្នកបើកការនាំមុខ គ្រាប់បាល់ដំបូងគឺជាកីឡាករលេខ 7 Christiano Ronaldo នៅនាទីទី6 ក្រោយមកទៀតកីឡាករ Mendes. រកបានគ្រាប់បាល់ទី 2 នាទីទី17,បន្ទាប់មកទៀតកីឡាករលេខ 7 ដែលជានិមិត្តរូបក្នុងដួងចិត្តរបស់អ្នកគាំទ្រក្រុមមួយនេះបានរកគ្រាប់បាល់ទីពីររបស់ខ្លួន នៅនាទីទី39 រហូតដល់ក្រុមមួយនេះទទួលបានគ្រាប់បាល់ Own goal មួយគ្រាប់ទៀតនៅនាទីទី60 ហើយបន្ថែមគ្រាប់បាល់ចុងម៉ោងដោយកីឡាករLeao នៅនាទីទី87 ដែលជាគ្រាប់បាល់ទី 5 ដែលធ្វើឱ្យក្រុមនេះទទួលបានជ័យជំនះកាលពីយប់ម៉ិញ។


ជ័យជំនះមួយនេះបានធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមមានស្នាមញញឹមជាថ្មី ជាពិសេសអ្នកគាំទ្ររបស់កីឡាករChristiano Ronaldo ដែលតែងតែរំពឹងចង់ឃើញកីឡាកររូបនេះទាត់បាល់បញ្ចូលទីនៅក្នុងព្រឹត្តិការណ៍FiFa World Cup 2026 នេះ ៕

ដោយ៖ វិកគី

