ប្លែកទៀតហើយ! បុរសម្នាក់ចេះតែត្អូញឈឺចុកក្នុងពោះ ដល់ពេលមកឱ្យពេទ្យឆ្លុះមើល ឃើញមានឈើចាក់ធ្មេញ មុតជាប់នៅជញ្ជាំងពោះវៀនធំ

មានករណីបុរសអាយុ ៤០ឆ្នាំម្នាក់ចូលមកពិនិត្យ នៅមន្ទីរពេទ្យ ជោរៃ ភ្នំពេញ ជាមួយបញ្ហាឈឺពោះខ្លាំង និងក្តៅខ្លួន។ បន្ទាប់ពីបានពិនិត្យដោយវេជ្ជបណ្ឌិតឯកទេស និងបានធ្វើតេស្តអមវេជ្ជសាស្ត្រមួយចំនួន អ្នកជំងឺតម្រូវឱ្យឆ្លុះពោះវៀនធំ ។ តាមលទ្ធផលឆ្លុះបង្ហាញថា មានដំបៅ និងមានឃើញឈើចាក់ធ្មេញមុតស្រួចមួយចាក់ចូលជញ្ជាំងពោះវៀនធំផ្នែកខាងស្តាំ(Ascending colon)។

ឥឡូវនេះ ឈើចាក់ធ្មេញនោះត្រូវបានក្រុមគ្រូពេទ្យឆ្លុះយកចេញដោយជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេស ឆ្លុះក្រពះ-ពោះវៀន ដោយពុំចាំបាច់ធ្វើការវះកាត់ឡើយ។នេះបើយោងតាមមន្ទីពេទ្យជោរៃ៕

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២