អ្នកណាមិនរំភើប និងភ្ញាក់ផ្អើល បើលេងយកពានរង្វាន់ទៅ Surprise គ្រូ និងកីឡាករដល់ក្លឹបបែបនេះ ដើម្បីឱ្យត្រៀមប្រកួតក្នុងកម្មវិធីធំ Golden Boy Kun Khmer នាពេលខាងមុខនេះ

ភ្នំពេញ៖ ស្ងាត់ៗក្រុមការងាររបស់ស្ថានីយទូរទស្សន៍ថោនទទួលបានការគាំទ្រពីក្រុមហ៊ុនGANZBERG ចាប់ផ្ដើមបេសកកម្មទៅSurpriseគ្រូបង្វឹកនៅតាមក្លឹបម្ដងម្នាក់ៗ ដើម្បីត្រៀមយកសិស្សឆ្នើមរបស់គ្រូទាំងអស់នោះ មកលើសង្វៀនប្រកួតតែមួយដើម្បីត្រៀមធ្វើព្យុះភ្លៀងក្នុងកម្មវិធីធំ នាពេលឆាប់ៗខាងមុខនេះ ។

កម្មវិធី GANZBERG Golden Boy Kun Khmer ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមួយឆ្នាំមានតែម្ដងត្រឡប់មកវិញនាពេលនេះ ជាមួយនឹងការប្រកួតដ៏អស្ចារ្យ និងលក្ខខណ្ឌប្រកួតដ៏ពិសេស ហើយនាំយកកីឡាករជើងខ្លាំងនៅលើសង្វៀនចំនួន 6រូប មកពីប្រាំមួយក្លឹបផ្សេងៗគ្នា ដើម្បីប្រជែងយកពានរង្វាន់ដ៏ស្រស់ស្អាត ពោរពេញទៅដោយអត្ថន័យនៃការរៀបចំយ៉ាងប្រណិតពីស្ថានីយ៍ទូរទស្សន៍ថោន។

ឥឡូវនេះបេក្ខភាពដែលបានចូលខ្លួនមកអង្រួនបេះដូងអ្នកគាំទ្រនោះគឺបានបង្ហាញខ្លួនចំនួនពីររូបហើយ មានកូនសិស្សរបស់លោកគ្រូឆ្នើមពេជ្រ សុផាន់គឺ កីឡាករក្របីព្រៃពេជ្រ សម្បត្តិ បេក្ខភាព ហើយមួយរូបទៀតគឺ សិស្សរបស់លោកគ្រូសេន ប៊ុនថេន កីឡាករប៊ឺត សង្ឃឹម។ នេះត្រឹមតែសមាសភាពកីឡាករពីររូបប៉ុណ្ណោះ នៅវគ្គបន្តទៀតនឹងធ្វើឲ្យបងប្អូនកាន់តែរំភើបជាមួយនឹងវត្តមានកីឡាករជើងខ្លាំងបួនរូបទៀត។

 

រង់ចាំអ៊ុតមើលទាំងអស់គ្នាថាតើ កីឡាករជើងខ្លាំងរូបណាទៀតដែលនឹងក្លាយជាបេក្ខភាពបន្តបន្ទាប់ទៀត។ព្រឹត្តិការណ៍ដ៏កក្រើក និងអស្ចារ្យនេះគឺមានតែមួយគត់នៅស្ថានីយ៍ទូរទស្សន៍ថោន ដែលនាំមកជូនដោយក្រុមហ៊ុនGANZBERG រួមសហការជាមួយនឹងស្ថានីយ៍ទូរទស្សន៍ថោននឹងនាំមកនូវផ្ទាំងទស្សនីយភាពព្រឹត្តិការណ៍ប្រកួតក្បាច់គុនបុរាណខ្មែរដ៏អស្ចារ្យនេះជូនទស្សនិកជនបានទស្សនាក្នុងពេលឆាប់ៗខាងមុខនេះ ៕

ដោយ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២