ភ្នំពេញ៖ ម្ចាស់មេដាយប្រាក់១គ្រឿង និង មេដាយសំរិទ្ធ២គ្រឿង របស់ក្រុមអត្តពលិកកីឡាយុទ្ធគុនចម្រុះកម្ពុជាបានវិលត្រឡប់មកមាតុភូមិវិញហើយកាលពីយប់មិញនេះ ក្រោយពីបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍ GAMMA Asian Championship 2026 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។


កីឡាករ កីឡាការិនី កីឡាយុទ្ធគុនចម្រុះកម្ពុជា (MMA) ៣រូបដណ្តើមបានមេដាយចំនួន០៣គ្រឿងក្នុងការប្រកួត(GAMMA) Asian Championship 2026 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនោះ រួមមាន៖
១-កីឡាករ ស៊ា វិច្ឆិកា ដណ្តើមបានមេដាយប្រាក់ចំនួន០១គ្រឿង ។
២-កីឡាករ លាង កុម្ភៈ ដណ្តើមបានមេដាយសំរិទ្ធចំនួន ០១គ្រឿង ។
៣-កីឡាការិនី ខៀវ ចិន្តារ័ត្ន ដណ្តើមបានមេដាយសំរិទ្ធចំនួន ០១គ្រឿង ។
គួរបញ្ជាក់ផងដែរថា ការប្រកួតនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។សូមចូលរួមអបអរសាទរចំពោះសម្ធិផលរបស់អត្តពលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការប្រកួត និងយកបានមេដាយជូនជាតិមាតុភូមិ៕

ដោយ៖ វិកគី

