ព្រឹត្តិការណ៍ប្រកួតក្បាច់គុនចម្រុះ និងគុនខ្មែរដ៏អស្ចារ្យ៖ «Boostrong King of The Ring Kun Khmer» សង្វៀនមូល មុនគេបង្អស់ ថ្មី ប្លែក មិនធ្លាប់មានពីមុនមក!

ភ្នំពេញ៖ អ្នកស្នេហា និងគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរនឹងទទួលបានបទពិសោធន៍ថ្មីសន្លាងមួយទៀតហើយ ជាមួយនឹងការប្រកួតកីឡាប្រដាល់ «Boostrong King of The Ring Kun Khmer» ដែលមកជាមួយទម្រង់ «សង្វៀនមូល» មុនគេបង្អស់ ថ្មី និងប្លែកអារម្មណ៍ ទាក់ភ្នែក។

អ្វីដែលកាន់តែពិសេសនោះ គឺគ្រប់គូទាំងអស់នឹងត្រូវប្រកួតក្រោមលក្ខខណ្ឌគុនខ្មែរប្រើប្រាស់ហ្គង់ចេញម្រាម(Kun Khmer Rules MMA Gloves)។ កម្មវិធីនេះនឹងធ្វើឡើងនៅ ថ្ងៃសុក្រ ទី09 ខែតុលា ឆ្នាំ2026 ចាប់ពី ម៉ោង 7:00 យប់តទៅ ដែលមានទីតាំងស្ថិតនៅស្ថានីយ៍ទូរទស្សន៍ថោន(Town Full HDTV)។

សមាសភាពគូប្រកួតក្នុងព្រឹត្តិការណ៍នេះ សម្រាប់គូមិត្តភាពជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)គូទី១ (ប្រភេទទម្ងន់ 51 kg)គឺជាការជួបគ្នារវាងកីឡាករ ម៉ាលី សុធា (Maly Sothea) VS រិទ្ធី អ៊ីចយ (Rithy Ejoy),គូទី២ (ប្រភេទទម្ងន់ 48 kg)កីឡាករ ដែន ភក្តី (Daen Pheakdey) VS មាស ឈិនឡុង (Meas Chminlong),គូទី៣ (ប្រភេទទម្ងន់ 60 kg)កីឡាករឌុន សារ៉ាវ៉ាន់ (Dun Saravurn) VS រិគី មាសពិត (Richy Measpit)។

ដោយឡែកគូមិត្តភាពអន្តរជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)គូទី៤ (ប្រភេទទម្ងន់ 57 kg)គឺកីឡាករ វុត្ថា រដ្ឋា (Vutha Rotha – កម្ពុជា) VS PHETPHONTHONG KRU AOD (អ្នកប្រដាល់មកពីប្រទេសឡាវ),គូឯក – Main Event (ប្រភេទទម្ងន់ 63.5 kg)កីឡាករ សែន ចាន់រិទ្ធីស័ក្ត (Sen Chanrithysak – កម្ពុជា) VS VSALIKHAN (អ្នកប្រដាល់មកពីប្រទេសកៀហ្ស៊ីស៊ីស្ថាន)។

 

ព្រឹត្តិការណ៍ប្រកួតដ៏កក្រើនេះនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រទី9 ខែតុលា ឆ្នាំ2026  កម្មវិធីចាប់ផ្តើមពីម៉ោង 7:00 យប់តទៅ ទីតាំងនៅស្ថានីយ៍ទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ Town Full HDTV និងទំព័រហ្វេសប៊ុក Boostrong Energy Drink ផងហដែរ។

 

សូមកុំភ្លេចអញ្ជើញចូលរួមទស្សនាដោយសេរី និងឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរយើងទាំងអស់គ្នា៕

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២