ការ​ប៉ះ​ទង្គិច​គ្នា​​បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុង​ប៉ារីស ក្រុមបាតុករជាង២ពាន់នាក់ត្រូវបានចាប់ខ្លួន

ក្រុមប៉ូលីសបារាំងបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកប្រឆាំងនឹងក្រុមបាតុករនៅកណ្តាលទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យម្សិលមិញនេះ មួយថ្ងៃបន្ទាប់ពីបាតុកម្មទូទាំងប្រទេសត្រូវបានបង្ក្រាបដោយអំពើហិង្សាដែលបណ្តាលឱ្យមានការចាប់ខ្លួនមនុស្សជាង 2,000 នាក់។

Le Parisien បានរាយការណ៍ថា ភាពតានតឹងថ្មីបានផ្ទុះឡើងនៅ Place de la Republique បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយសង្គមអំពាវនាវឱ្យមានការជួបជុំគ្នា។ ប៉ូលីសបានធ្វើការចាប់ខ្លួនមនុស្សជាច្រើននាក់ ខណៈពេលដែលអ្នកតវ៉ាខ្លះបានដំឡើងរបាំងការពារ ហើយអ្នកពន្លត់អគ្គីភ័យបានជួយពន្លត់ភ្លើងនៅលើ Rue Yves-Toudic នៅក្បែរនោះ។ប៉ូលីសនៅទីក្រុងប៉ារីសបាននិយាយថា មន្រ្តីត្រូវបានដាក់ពង្រាយដើម្បីបំបែកការប្រមូលផ្តុំ និងធ្វើការចាប់ខ្លួនបន្ទាប់ពីភាពតានតឹងកើតឡើងដំបូង។

 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Laurent Nunez បានប្រកាសពីចំនួនអ្នកត្រូវបានចាប់ខ្លួនជាង 2,000 នាក់នៅទូទាំងប្រទេស បន្ទាប់ពីភាពចលាចលកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេលដែលមន្ត្រីប៉ូលីស អាវុធហត្ថ និងអ្នកពន្លត់អគ្គីភ័យជាង 600 នាក់បានរងរបួស។

បាតុកម្មកាលពីថ្ងៃសៅរ៍បានប្រមូលផ្តុំសហជីពកម្មករ សមូហភាពអាវកាក់ពណ៌លឿង និស្សិត និងកសិករ។ ក្រសួងមហាផ្ទៃបានកត់ត្រាអ្នកចូលរួមចំនួន 550,000នាក់នៅទូទាំងប្រទេស ខណៈដែលសហជីព CGT បានប្រកសថាមានចំនួនជិត 800,000នាក់។បាតុករ​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​​គាំង​បេះដូង​​ក្នុង​ទីក្រុង​ប៉ារីស ខណៈ​អគារ​សាធារណៈ និង​អាជីវកម្ម​ត្រូវ​បាន​វាយ​ប្រហារ​ក្នុង​ទីក្រុង​មួយ​ចំនួន។

 

នៅទីក្រុង Limoges អភិបាលខេត្ត Haute-Vienne Maurice Barate បាននិយាយថា ភ្លើងនៅសាលាក្រុងប្រវត្តិសាស្ត្រត្រូវបានពន្លត់ស្ទើរតែទាំងស្រុង ប៉ុន្តែផ្នែកប្រវត្តិសាស្ត្រទាំងមូលត្រូវបានបាត់បង Lecornu បានសន្យាគាំទ្រផ្នែកហិរញ្ញវត្ថុរបស់រដ្ឋ ការបន្តនៃសេវាសាធារណៈ និងការពន្លឿននីតិវិធីសាងសង់ឡើងវិញសម្រាប់ទីក្រុង។

សមាគមអភិបាលក្រុងបារាំងបានអំពាវនាវឱ្យមានការប្រមូលផ្តុំនៅខាងក្រៅសាលាក្រុងនៅថ្ងៃត្រង់ថ្ងៃច័ន្ទដើម្បីថ្កោលទោសការវាយប្រហារលើអគារសាធារណៈ។

 

អាជ្ញាធរក្នុងតំបន់បាននិយាយថា ក្នុងពេលជាមួយគ្នានេះ ប៉ូលីស និងក្រុមឃ្លាំមើលកងរាជអាវុធហត្ថកំពុងស៊ើបអង្កេត បន្ទាប់ពីអនីតិជនម្នាក់បានរងរបួសបាត់បង់ដៃ ដោយសារគ្រាប់បែកដៃនៅ Saint-Etienne អំឡុងពេលការតវ៉ាកាលពីថ្ងៃសៅរ៍៕

ប្រភព៖ A News

ដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២