ភ្នំពេញ៖ មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏អស្ចារ្យ «ភិមានអាកាស Kun Khmer Fight Clubbing Boostrong» បានបង្ហាញនូវទិដ្ឋភាពដ៏អស្ចារ្យ និងបរិយាកាសដ៏រំភើប ដែលទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសយ៉ាងច្រើន។ ការរៀបចំប្រកបដោយភាពទាក់ទាញ និងការយកចិត្តទុកដាក់ បានធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានការគាំទ្រ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ក្រោយពីព្រឹត្តិការណ៍នេះបានបញ្ចប់ទៅដោយជោគជ័យ។


ពិសេសដោយមានការចូលរួមឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្ត្រង (Boostrong)បានបង្ហាញពីការគាំទ្រដល់វិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាកីឡាប្រពៃណីដ៏មានតម្លៃរបស់ជាតិ និងជួយរួមចំណែកក្នុងការលើកកម្ពស់ស្មារតីកីឡា ព្រមទាំងជំរុញឱ្យកីឡាគុនខ្មែរកាន់តែមានភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍កាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។


ប៊ូសស្ត្រង Boostrong គាំទ្រកីឡាគុនខ្មែរ លើកស្ទួយមោទនភាពជាតិព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតប្រដាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីស្រឡាញ់កីឡា ការរួបរួមគ្នា និងមោទនភាពចំពោះគុនខ្មែរដែលជាកេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។នេះគឺជាសក្ខីភាពមួយដែលបង្ហាញពីការរួមចំណែករបស់អ្នករៀបចំ កីឡាករ អ្នកគាំទ្រ និងដៃគូឧបត្ថម្ភ ក្នុងការជួយជំរុញវិស័យក្បាច់គុនបុរាណខ្មែរឱ្យកាន់តែរីកចម្រើន និងមានមោទនភាពលើឆាកអន្តរជាតិ។


បើនិយាយពីការប្រកួតវិញ ជក់ចិត្តគ្រប់គូតែម្តង ដោយគូប្រកួតនីមួយៗបាននាំមកនូវភាពទាក់ទាញរៀងៗខ្លួន ដោយធ្វើឱ្យអ្នកទស្សនាតាមដានយ៉ាងយកចិត្តទុកដាក់ និងបង្កើតបរិយាកាសជក់ចិត្តពេញសង្វៀន។ ការប្រកួតទាំងនេះមិនត្រឹមតែជាការបង្ហាញពីទេពកោសល្យរបស់កីឡាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីភាពអង់អាច ការតស៊ូ និងការគោរពគ្នាទៅវិញទៅមកក្នុងនាមជាអ្នកកីឡាផងដែរ។


សូមជម្រាបផងដែរថា ព្រឹត្តិការណ៍កីឡាប្រដាល់គុនខ្មែរ «ភិមានអាកាស Kun Khmer Fight Clubbing Boostrong»ដ៏អស្ចារ្យនេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅទីតាំងព្រះលានជល់ដំរី រមណីយអង្គរ ខេត្តសៀមរាប ។

ដោយ៖ វិកគី

