លោកប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្រ្តីថៃបានលុបចោលកម្មវិធីចាក់វ៉ាក់សាំង AstraZeneca

បាងកក៖ នៅថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូចា និងសមាជិកគណៈរដ្ឋមន្រ្តីបានលុបចោលកម្មវិធីទទួលចាក់វ៉ាក់សាំង AstraZeneca ក្រោយពីប្រទេសនេះសម្រចពន្យារពេលប្រើប្រាស់ ដោយសារទទួលបានរបាយការណ៍នៃករណីកកឈាមក្នុងសរសៃបន្ទាប់ពីចាក់វ៉ាក់សាំងប្រភេទនេះនៅក្នុងប្រទេសមួយចំនួននៅតំបន់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃសុក្រ ទី១២ ខែមិនា ឆ្នាំ២០២១។

 

នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលលោក Prasit Watanapa ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Siriraj បានបញ្ជាក់ថាការសម្រេចពន្យារពេលនេះត្រូវធ្វើឡើងបន្ទាប់ពីការផ្អាកការប្រើថ្នាំបង្ការ AstraZeneca នៅប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ដូចជាដាណឺម៉ាក, ន័រវែស, អ៊ីតាលី​ និងអ៊ីស្លង់។ អាជ្ញាធរដាណឺម៉ាកបានប្រកាសថា ប្រទេសដាណឺម៉ាកបានផ្អាកការចាក់ថ្នាំបង្ការរោគអស់រយៈពេលពីរសប្តាហ៍ បន្ទាប់ពីស្ត្រីអាយុ ៦០ឆ្នាំម្នាក់ដែលត្រូវបានទទួលចាក់ថ្នាំ AstraZeneca ដែលបានបង្កើតជាកំណកឈាមហើយបានបាត់បង់ជីវិត ខណៈន័រវែស និងអ៊ីស្លង់ក៏បានប្រកាសផងដែរថា ការពន្យារពេលចាក់វ៉ាក់សាំង AstraZeneca ពេលនេះគឺជាការប្រុងប្រយ័ត្ន។

លោក Piyasakol Sakolsatayadorn ទីប្រឹក្សាគណៈកម្មាធិការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសថៃបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា“ ទោះបីជាគុណភាពរបស់ AstraZeneca ល្អក៏ដោយក៏ប្រទេសមួយចំនួនបានស្នើសុំពន្យាពេល.. យើងនឹងពន្យារពេល ដូចគ្នា” ។

គិតរហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ អ្នកជំនាញវេជ្ជសាស្ត្រ បានរកឃើញថានៅក្នុងចំណោមអ្នកដែលបានទទួលវ៉ាក់សាំង Astra Zeneca ជាង៣លាននាក់ នៅក្នុងទឹកដីងអឺរ៉ុប មានតែមនុស្ស២២នាក់ប៉ុណ្ណោះដែលមានបញ្ហាដំកំណកឈាមក្នុងសរសៃឈាម។ ទោះយ៉ាងណា ក្រុមហ៊ុនវ៉ាក់សាំង AstraZeneca បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនមិនបានរកឃើញភស្តុតាងនៃការកើនឡើងហានិភ័យនៃការស្ទះសរសៃឈាមសួត ឬការស្ទះសរសៃឈាម នៅក្នុងទិន្នន័យសុវត្ថិភាពជាង ១០ លានកំណត់ត្រានោះទេ សូម្បីតែនៅពេលពិចារណាលើក្រុមតូចៗផ្អែកលើអាយុ ភេទ នៃការប្រើប្រាស់ក៏ដោយ។

សូមជម្រាបថា ប្រទេសថៃបានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការការពារកូវីដ១៩ របស់ខ្លួននៅថ្ងៃទី ២៨ ខែកុម្ភះបន្ទាប់ពីបានទទួលវ៉ាក់សាំងស៊ីណូវ៉ាកចំនួន ២០០.០០០ ដូសដំបូងពីប្រទេសចិន និង បាននាំចូលវ៉ាក់សាំង AstraZeneca ចំនួន១១៧.០០០ ដូស នឹងគ្រោងចាប់ផ្តើម ការចាក់វ៉ាក់សាំងចំនួន ៦១លាននៃវ៉ាក់សាំង AstraZeneca ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុក Siam Bioscienceនៅខែមិថុនាខាងមុខ៕Thai Prime Minister Sprays Reporters With Sanitizer to Avoid Tough Question  | Complex

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២