គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទាំងអស់ នៅស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានក្រសួងអប់រំ ប្រកាសអោយផ្អាកដំណើរការ ជាបណ្ដោះអាសន្ន

ភ្នំពេញ ៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការ ផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង។

ក្នុងសេចក្តីជូនដំណឹងដដែលបន្តថា ដោយសារតែជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ ទីតាំងមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដែលមានការពាក់ព័ន្ធត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ព្រោះដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំង និងបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងស្ថានការណ៍នៅពេលនេះ។

ការសម្រេចផ្អាកដំណើរការសាលារៀននៅស្រុកគិរីសាគរ ខេត្តកោះកុងនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្ដដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២