/រដ្ឋបាលខេត្តកំពត ប្រកាសអោយផ្អាកការរៀបចំមង្គលការ ជប់លៀង និងការជួបជុំ ផ្សេងៗ បណ្តោះអាសន្ន

កំពត ៖ រដ្ឋបាលខេត្តកំពត បានសេចក្តីជូនដំណឹងស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាបណ្តោះអាសន្តក្នុងភូមិសាស្ត្រខេត្តកំពត។

នៅក្នុងសេចក្តីជូនដំណពឹង រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានសង្កេតឃើញថានៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តរៀបពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ដែលមានការប្រមូលផ្តុំមនុស្សជាច្រើន និងពិធីផ្សេងៗទៀត។

រដ្ឋបាលខេត្តកំពត សូមធ្វើការណែនាំដល់លោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោក លោកស្រីមេឃុំ-ចៅសង្កាត់ ដូចខាងក្រោម៖

១. ត្រូវផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនានានាក្នុងរូបភាពប្រមូលផ្តុំបនុស្សច្រើន ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

២. ត្រូវធ្វើការអប់រំណែនាំម្ចាស់ពិធី ដែលបានស្នើសុំរួចឲ្យគាត់លើកពេល ឬផ្កាកពិធីដែលមានការប្រមូលផ្តុំមនុស្សច្រើន ក្នុងរយៈពេល ២សប្តាហ៍សិន។

៣. លិខិតរដ្ឋបាលខេត្ត ដែលចេញនាពេលនេះ មិនមានប្រតិសកម្មជាមួយលិខិតអនុញ្ញាតរបស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឲ្យកាត់បន្ថយភ្ញៀវចូលរួមជាអប្បបរមា និងរក្សាតម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឲ្យលើសពី ៥នាក់(ប្រាំនាក់)ក្នុងមួយតុ។

៤. ក្នុងករណីដែលម្ចាស់ពិធីមិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅតែបន្តរៀបចំពិធីដោយពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចុះបិទ ឬផ្កាកពិធី នៃការជួបជុំនោះជាបន្ទាន់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២