អាជ្ញាធរ ខេត្តបន្ទាយមានជ័យ បង្ហាញគោលដៅ ដែលអាចប្រឈម និងមានហានិភ័យ នៃការឆ្លងជំងឺកូវីដ ១៩ និងត្រូវចុះត្រួតពិនិត្យបន្ទាន់

ខេត្តបន្ទាយមានជ័យ ៖ នៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត សមត្ថកិច្ចបានបង្ហាញតម្រុយគោលដៅ ដែលអាចប្រឈមនិងហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩។ នេះបើតយាងតាម លិខិត លេខ៤០២ នប/សប៉ប៉ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ របស់ប៉ុស្តិ៍ រដ្ឋបាល សង្កាត់ប៉ោយប៉ែត ចុះហត្ថលេខាដោយលោកវរសេនីយ៍ត្រីអ៊ឹម សុភារៈ នាយប៉ុស្តិ៍ គោរពជូនលោកអធិការនគរបាលក្រុងប៉ោយប៉ែត។

ក្នុងចេញសេចក្តីជូនដំណឹង បានអោយប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ដឹងពីគោលដៅដែលអាចប្រឈមនិងហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩មាន៖

ទី១. គោលដៅ ដើមពុន្ទ្រា ភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី២. គោលដៅ ហាយសូ (High Show) ផ្សាររាត្រី ក្នុងបរិវេណ កាស៊ីណូ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៣. គោលដៅ ដើមស្រល ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៤. គោលដៅ កាស៊ីណូ ហូលីដេ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ការចេញលិខិតនេះ បន្ទាប់ពីមានជនជាតិចិនម្នាក់បានឆ្លងកូវីត១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ផៈ នៅកោះពេជ្រ រាជធានីភ្នំពេញ ហើយរត់គេចពីមន្ទីរពេទ្យ ដែលជាកន្លែងធ្វើចត្តាឡីស័កផងដែរ ហើយមកស្នាក់នៅជាមួយស្រីស្នេហ៍ជនជាតិខ្មែររបស់គេដែលបានឆ្លងកូវីត១៩ដែរ។

គឺទៅស្នាក់នៅផ្ទះស្នាក់គ្មានយីហោមួយនៅទល់មុខផ្ទះសំណាក់ណាវី ភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែត. ហើយដែលទីតាំងនោះបានបីទកាលពីថ្ងៃត្រង់ថ្ងៃទី១០ខែមីនាឆ្នាំ២០២១៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២