លោកជំំទាវឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុប ផ្ញើសារលិខិតជូនពរ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឪកាសប្រារព្ធខួបកំណើត

ភ្នំពេញ ៖ លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិការក្រុមហ៊ុន ថោនគ្រុប សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីកសួងព័ត៌មាន ក្នុងឱកាសដ៏មហានក្ខត្តឫកប្រារព្ធខួបកំណើតគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ សូមឯកឧត្តម ខៀវ កាញ្ញារីទ្ធ ប្រកបដោយសុខភាពល្អបរិបូរណ៏ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សម្រេចបានជោគជ័យ ក្នុងការដឹកនាវិស័យព័ត៌មាន អោយមានការរីកចម្រើនឆ្ពោះទៅមុខជានិរន្តរ៍។

សូមគោរពជូនពរពី លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិការក្រុមហ៊ុន ថោនគ្រុប ព្រមទាំងបុគ្គលិកក្រោមឱវាទទាំងអស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២