អគារកម្ពស់ ៤៩ជាន់នេះមានឈ្មោះថា Morgan Tower មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដែលបានចាប់ផ្តើមដំណើរការសាងសង់កាលពីដើមឆ្នាំ២០១៨ និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១នេះ ។ អគារ Morgan Towerនេះ ចំណាយទុនវិនិយោគអស់ប្រមាណជា ១៥០លានដុល្លារ ។


អគារដ៏ខ្ពស់នេះ មានជណ្តើរយន្តចំនួន១៧ ដែលចំណាយពេលតែ៣០វិនាទីគឺអាចយោងមនុស្សឡើងទៅដល់ជាន់ទី៤៩។ អគារនេះមានគុណភាពល្អរួមជាមួយសោភ័ណភាពទាក់ទាញ ជាពិសេសនៅជាន់កំពូលបំផុត ដែលរៀបកញ្ចក់ Bullet Proof កម្រាស់៣ជាន់ធ្វើជាកម្រាល ដែលអាចទ្រអ្នកចង់ឈរមើលទេសភាពក្នុងរាជធានីភ្នំពេញបាន (អាចប៉ះពាល់សម្រាប់អ្នកខ្សោយបេះដូង)។


ហើយMorgan Tower កំពុងចាប់ផ្តើមទទួលភ្ញៀវ ដែលមានបំណងបើកសេវាកម្មផ្សេងៗ។នៅពេលនេះមានប្រទេសជាង១០ហើយ ដែលបានជួលទីកន្លែងសម្រាប់ធ្វើជាកន្លែងផ្តល់ទិដ្ឋាការ(Visa) ៕
ប្រភព៖Duong Dara


