កាលពីចុងខែឧសភាកន្លងទៅ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីណែនាំមួយស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិតា ឆ្នាំ២០២១នេះ។


បើគិតមកដល់ថ្ងៃទី ៩ ខែវិច្ឆិកានេះគឺនៅសល់តែ ២១ថ្ងៃទៀតប៉ុណ្ណោះ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១នេះនឹងត្រូវបិទបញ្ចប់ហើយ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរូសរាន់ និងប្រញាប់ប្រញាល់ទៅបង់ពន្ធឱ្យបានទាន់ពេលវេលា។


ហើយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្លក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាយមាន៕


