រកឃើញ១៣នាក់ហើយ ជាប់ពាក់ព័ន្ធករណីកាប់ទន្ទ្រានយកដីព្រៃលិចទឹក នៅបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង

ភ្នំពេញ : ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងម្នាក់ រួមទាំងមន្ត្រីយោធា មន្ត្រីចូលនិវត្តន៍ និងប្រជាពលរដ្ឋ សរុបចំនួន ១៣នាក់ ត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធករណីកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប។

យោងតាមរបាយការណ៍បានឲ្យដឹងថា មន្ត្រីនគរបាល ទាហាន និងប្រជាពលរដ្ឋដែលពាក់ព័ន្ធករណីកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកបឹងទន្លេសាបមានដូចជា
១. លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ៦៧៤ហិកតា
២. លោកវរសេនីយ៍ទោ កែវ ណារុន នាយការិយាល័យ ៣២ហិកតា
៣. លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង ៦០ហិកតា
៤. លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្តន៍ ២៥ហិកតា
៥. លោក គង់ ស៊ីម ប្រជាពលរដ្ឋ ២០០ហិកតា
៦. លោក ស៊ន បូរិន មន្ត្រីចូលនិវត្តន៍ ២៥ហិកតា
៧. លោក នូ ដេត ប្រជាពលរដ្ឋ ៨៩ហិកតា
៨. លោក ឡុង ស្រេង ប្រជាពលរដ្ឋ ៤០០ហិកតា
៩. លោក ស៊ិន ប៉ូលីន ប្រជាពលរដ្ឋ ២៦០ហិកតា
១០. លោក សៅ ស៊ុយ អតីតស្មៀនឃុំពាក់បង្អោងុំច្រណូក ៣០ហិកតា
១១. លោក សែប ស៊ីវិទ្ធី ប្រជាពលរដ្ឋ ១៧៥ហិកតា
១២. អ្នកស្រី ងួន គឹមយួន ប្រជាពលរដ្ឋ ៥៧,៥០ហិកតា
១៣. អ្នកស្រី ប៉ូ ចំរ៉ុង ប្រជាពលរដ្ឋ ៣០ហិកតា។

ក្រុមមន្ត្រីដែលធ្វើការស្រាវជ្រាវក្នុងរឿងនេះបានបញ្ជាក់ថា មនុស្សទាំង ១៣ខាងលើបានស្ម័គ្រចិត្តប្រគល់ដីដោយគ្មានលក្ខខណ្ឌ និងបានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ នេះថា ដីជាង៦០០ហិកតា របស់លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានប្រគល់ជូនរដ្ឋវិញហើយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២