ឃាត់ខ្លួនមនុស្ស ៨នាក់ពាក់ព័ន្ធករណីរំលោ. .ភទន្ទ្រានដីអភិរក្សមច្ឆាជាតិនៅស្រុកឯកភ្នំ

ភ្នំពេញ : មនុស្សចំនួន ៨នាក់ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបងធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភបំពានទន្ទ្រានដីអភិរក្សមច្ឆាជាតិ នៅចំណុចអូរកំបុត ស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ។ ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២១ ដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានសហការ ជាមួយអាវុធហត្ថស្រុកឯកភ្នំ និងជំនាញជលផលស្រុកឯកភ្នំ។

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖ ត្រាត់ទ័រ ០១គ្រឿង,គោយន្ត ០១គ្រឿង,ការណូតស្មាច់មានម៉ាស៊ីន ០២គ្រឿង,ម៉ាស៊ីនការណូត ០១គ្រឿង។

មនុស្សចំនួន ៨នាក់ ដែលឃាត់ខ្លួននោះរួមមាន៖
ទី១៖ ឈ្មោះ ប៉ិប ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

២៖ ឈ្មោះ ងួន គក់ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង(ម្ចាស់ត្រាត់ទ័រ)។

៣៖ ឈ្មោះ គង់ ប៊ុនធឿន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកសិករទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

៤៖ ឈ្មោះ ងី ថង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

៥៖ ឈ្មោះ គង់ សុរិន្ទ ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

៦៖ ឈ្មោះ ប៉ិប ផន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

៧៖ ឈ្មោះ ងួន វណ្ណៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិពេជ្រចង្វា ឃុំព្រៃកប្បាស់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។

៨៖ ឈ្មោះ ហៃ ឆៃ ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

បច្ចុប្បន្នជនជាប់ពាក់ព័ន្ធខាងលើ ត្រូវបានកម្លាំងជំនាញកំពុងឃាត់ខ្លួនសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២