សូមជូនពរឱ្យគោព្រៃកម្ពុជាទទួលបានជ័យជម្នះ ក្នុងការប្រកួតជាមួយជម្រើសជាតិឥណ្ឌូនេស៊ីនាយប់នេះ

ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតសន្សំពិន្ទុពូល B លើកទី២ជាមួយម៉ាឡេស៊ី នៅវេលាម៉ោង៧:៣០នាទី ថ្ងៃទី០៩ ខែធ្នូ យប់នេះ នៅទឹកដីប្រទេសសិង្ហបុរី សម្រាប់ការប្រកួត AFF Suzuki Cup 2020 ។

ជាការពិតកម្ពុជាបានចាញ់កាលប្រកួតទី១ ក្រោមថ្វីជើងម៉ាឡេស៊ី ៣-១ ប៉ុន្តែក្រុមគោព្រៃក៏មានចំណុចល្អផងដែរក្នុងការប្រកួតនោះគឺអាចគ្រប់គ្រងបាល់បានចំនួន៥៤% លើសក្រុមម៉ាឡេស៊ី បើទោះជាម៉ាឡេស៊ីមានកម្រិតលើកម្ពុជាក៏ដោយ។

ដោយឡែកការប្រកួតនៅយប់នេះ ក្រុមឥណ្ឌូណេស៊ីក៏មានកម្រិតលើកម្ពុជាដូចគ្នា ទាំងគុណភាពកីឡាករម្នាក់ៗ និងលេខរៀងក្នុងតារាងចំណាត់ថ្នាក់ពិភពលោក។ និយាយទៅឥណ្ឌូណេស៊ី ស្ថិតនៅលេខរៀងទី១៦៦ ស្របពេលកម្ពុជាស្ថិតនៅលេខរៀងទី១៧០។
ប្រកួតចុងក្រោយរបស់ឥណ្ឌូណេស៊ីគឺឈ្នះ មីយ៉ាន់ម៉ា ៤-១ ខណៈប្រកួតចុងក្រោយរបស់កម្ពុជា គឺចាញ់ ម៉ាឡេស៊ី ៣-១ ក្នុងពានរង្វាន់ AFF Suzuki Cup កាលពីពេលថ្មីៗនេះឯង។

ប្រវត្តិប៉ះគ្នា៦ប្រកួតចុងក្រោយ៖
• ០៨-០៦-២០១៧ កម្ពុជា ០-២ ឥណ្ឌូណេស៊ី
• ២៥-០៩-២០១៤ ឥណ្ឌូណេស៊ី ១-០ កម្ពុជា
• ០៧-១២-០៨ កម្ពុជា ០-៤ ឥណ្ឌូណេស៊ី
• ២១-០៨-០៨ ឥណ្ឌូណេស៊ី ៧-០ កម្ពុជា
• ២៩-០៤-០១ កម្ពុជា ០-២ ឥណ្ឌូណេស៊ី
• ២២-០៤-០១ ឥណ្ឌូណេស៊ី ៦-០ កម្ពុជា ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២