ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ៤-២ ក្របខ័ណ្ឌ AFF Suzuki Cup 2020 នៅលើទឹកដីប្រទេសសិង្ហបុរីនៅក្នុងថ្ងៃនេះ។
នៅក្នុងការប្រកួតទាំងតង់ទី១ និងតង់ទី២ ក្រុមគោព្រៃកម្ពុជា ក៏ដូចជាខាងឥណ្ឌូណេស៊ី មានការប្រទាញប្រទង់គ្នាខ្លាំង ដោយក្រុមឥណ្ឌូណេស៊ីហាក់មានប្រៀបជាងកម្ពុជានៅតង់ទី១ រីឯតង់ទី២ កម្ពុជាហាក់មានប្រៀបជាង។
នៅក្នុងតង់ទី១ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីរកបាន៣គ្រាប់ ស៊ុតចូលដោយខ្សែបម្រើ Rachmat Iraianto នៅនាទីទី៤ និងនាទីទី៣៣ ព្រមទាំងខ្សែបម្រើ Evan Dimas នៅនាទីទី១៧។ សម្រាប់កម្ពុជាយើងវិញ ស៊ុតចូលបាន១គ្រាប់ ដោយខ្សែការពារ យ៉ឺ សាហ្វី ស៊ុតចូលនៅនាទី៣៧។
សម្រាប់តង់ទី២វិញ ក្រុមគោព្រៃកម្ពុជាស៊ុតចូលបាន ១គ្រាប់ទៀត ដោយខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម នៅនាទីទី៦០។ កាលប្រកួត Suzuki Cup 2020 កន្លងទៅ ក្រុមគោព្រៃកម្ពុជាបានចាញ់នឹងក្រុមម៉ាឡេស៊ីក្នុងលទ្ធផល ៣-១។
តែទោះជាយ៉ាងណា ក្រុមគោព្រៃកម្ពុជា នៅមានការប្រកួត នៅក្នុង AFF Suzuki Cup 2020 ដែលត្រូវប្រកួតជាមួយក្រុមជម្រើសជាតិឡាវ និងវៀតណាម ជាបន្តបន្ទាប់ទៀត៕


