ភ្នំពេញ៖ ការប្រកួតកីឡាទូកក្ដោងជ្រើស ជើង ឯក អាស៊ី អាគ្នេយ៍ ឆ្នាំ២០២១ បាន ដំ ណើរ ការ ប្រ កួត ជា ផ្លូវ ការ ហើយ ខណៈ លទ្ធ ផល បច្ចេក ទេស ថ្ងៃ ដំបូង នៅ ថ្ងៃទី១៣ ខែធ្នូនេះ ក្រុមកីឡាករកម្ពុជា ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ស្ទើរគ្រប់វិញ្ញាសារ។ ការប្រកួតនេះ មានកីឡាករ-កីឡាការិនីចូលរួមចំនួន ២៧រូប មកពី ៣ប្រទេស រួមមានកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី។
យោងតាមរបាយការណ៍ ស្ដីពីការប្រកួតថ្ងៃទី១នេះ គេឃើញ កីឡាករ កម្ពុជា ធ្វើបានយ៉ាងល្អប្រសើរ ក្នុងចំណោម ៤វិញ្ញាសារ ដែលកម្ពុជា បាន បញ្ជូន អត្តពលិកចូលរួមប្រកួត លើកលែងវិញ្ញាសា ILCA 4 ដែល កម្ពុជា មិនបានបញ្ជូនកីឡាករចូលរួមប្រកួតនោះទេ។ ចំពោះលទ្ធផល ការ ប្រ កួត ថ្ងៃដំបូង ក្រោយឆ្លងកាត់ការប្រកួត ៣ជុំ រួមមាន៖
១-វិញ្ញាសា ILCA 7 កីឡាករកម្ពុជាចូលរួម ២រូប ទទួលបានចំណាត់ ថ្នាក់ លេខ ១ និងលេខ ៣ ក្នុងចំណោមកីឡាករ ៣រូប។
២-វិញ្ញាសា ILCA 6 កីឡាករកម្ពុជាចូលរួម ២រូប ទទួលបាន ចំ ណាត់ថ្នា ក់ លេខ ៤ និងលេខ ៥ ក្នុងចំណោមកីឡាករ ៥រូប។
៣-វិញ្ញាសា RS:One កីឡាករកម្ពុជាចូលរួម ៣រូប ទទួលបានចំណាត់ ថ្នាក់ លេខ១ លេខ២ និងលេខ ៣ ក្នុងចំណោមកីឡាករ ៥រូប។
៤-វិញ្ញាសា Techno 293 កីឡាករកម្ពុជាចូលរួម ៥រូប ទទួល បាន ចំ ណាត់ ថ្នាក់លេខ១ និងលេខ៣ ក្នុងចំណោមកីឡាករសរុប ៨រូប។
លោក ថោង រដ្ឋសក្ដិ អនុប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានឲ្យដឹងថា ក្រោយឆ្លងកាត់ការប្រកួតថ្ងៃទី១ គណៈកម្មការរៀបចំ ពិសេសជំនាញការអន្ដរជាតិ បានវាយតម្លៃខ្ពស់ ចំពោះស្ថានភាពទីលានលើលំហរសមុទ្រកម្ពុជា ក៏ដូចជាការរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់បានល្អ ជំរុញឲ្យការប្រកួតដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ។
លោកថោង រដ្ឋសក្ដិ បានបន្ដទៀតថា ក្នុងចំណោម ៥វិញ្ញាសាខាងលើ នឹងត្រូវធ្វើការប្រកួតចំនួន ១៦ជុំ ក្នុងវិញ្ញាសារនីមួយៗ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ ឆ្នាំ២០២១ នៅឆ្នេរសុខា ខេត្តព្រះសីហនុ។ បន្ទាប់មកទើបគណៈកម្មការរៀបចំការប្រកួត ធ្វើការបូកសរុបពិន្ទុ ដើម្បីកំណត់កីឡាករជ័យលាភីប្រចាំព្រឹត្តិការណ៍នេះ៕


