គ្រាន់តែចុងសប្តាហ៍ទី២ ខែធ្នូនេះ កំណើនភ្ញៀវទេសចរដើរកម្សាន្ត បានកើនរហូតដល់ ២២២ ៥២៧ នាក់

ភ្នំពេញ ៖ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍គេបានកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា នៅក្នុងប្រទេសមានការកើនឡើងជាលំដាប់។គ្រាន់តែនៅចុងសប្ដាហ៍ទី២នៃខែធ្នូ ឆ្នាំ២០២១នេះ កំណើនភ្ញៀវទេសចរផ្ទៃក្នុងគឺមានកើនឡើងលើសសប្ដាហ៍មុនៗទៀត ដោយភ្ញៀវទេសចរសរុបមានចំនួន ២២២,៥២៧ នាក់ ក្នុងនោះភ្ញៀវជាតិ ២១៦,៧០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៨១៨ នាក់។

ហើយគោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរទៅទស្សនាកម្សាន្តនោះ រួមមាន៖
* ខេត្តព្រះសីហនុ ៣៧,៤៦៧ នាក់
* រាជធានីភ្នំពេញ ២៨,៨៤៤ នាក់
* ខេត្តកំពត ២៧,០៤១ នាក់
* ខេត្តកំពង់ស្ពឺ ២៦,៥២៥ នាក់
* ខេត្តពោធិ៍សាត់ ២០,៨២៦ នាក់
* ខេត្តសៀមរាប ១៩,១៦៣ នាក់
* ខេត្តបាត់ដំបង ១៣,៨៥០ នាក់
* ខេត្តកែប ៧,២៣៦ នាក់
* ខេត្តមណ្ឌលគិរី ៦,៩១៤ នាក់។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា បើតាមតួលេខខាងលើនេះ ចំនួនភ្ញៀវទេសចរមានការកើនឡើងប្រមាណជា ២២.៩៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ខេត្តព្រះសីហនុបានក្លាយជាគោលដៅទេសចរណ៍លំដាប់កំពូល ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេប្រចាំសប្តាហ៍ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ។

ឯកឧត្ដម ថោង ខុន បានបន្តទៀតថា វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ត្រូវបន្តរៀបចំអាជីវកម្មរបស់ខ្លួនឱ្យមានគុណភាពល្អ សម្រាប់ទទួលភ្ញៀវទេសចរនាឱកាសថ្ងៃឈប់សម្រាកឆ្លងឆ្នាំ២០២១ ឆ្លងចូល២០២២ខាងមុខនេះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២