ហឹបសន្លឹកកិច្ចការប្រលងរបស់បេក្ខជន ត្រូវបានដឹកមកដល់មណ្ឌលកំណែរាជធានីភ្នំពេញហើយ

មិនបង្អង់យូរ បន្ទាប់ពីបញ្ចប់ការប្រលងរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ ២០២១ ហឹបសន្លឹកកិច្ចការប្រលងរបស់បេក្ខជន ត្រូវបានដឹកជញ្ជូនមកដល់មណ្ឌលកំណែរាជធានីភ្នំពេញជាបណ្តើរៗហើយ នាយប់ថ្ងៃដដែលនោះ។

ហើយនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងគណប្រតិភូ បានអញ្ជើញចុះពិនិត្យហឹបសន្លឹកកិច្ចការប្រលងរបស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតាមបណ្ដា រាជធានី – ខេត្ត ដែលបានដឹកមកដល់មណ្ឌលកំណែនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ជាបណ្ដើរៗ និងបានរក្សាទុកយ៉ាងត្រឹមត្រូវ និងដោយសុវត្ថិភាព។

ហឹបសន្លឹកកិច្ចការប្រលងរបស់បេក្ខជននេះ គឺស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី – ខេត្ត អប្បមាទទូទាំងប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ ។ ដោយឡែកចំពោះលទ្ធផលនៃការប្រលងនេះនឹងត្រូវប្រកាសនៅថ្ងៃទី១៨ ខែមករា(រាជធានីភ្នំពេញ ខេត្តកណ្តាល) និងសម្រាប់បណ្តាខេត្តដទៃទៀតនឹងត្រូវប្រកាសនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១នេះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២