លទ្ធផលនៃការចាប់ឆ្នោតការប្រកួតជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍បានចេញហើយ កម្ពុជាស្ថិតក្នុងពូល A

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 នៅប្រទេសកម្ពុជា បានចាប់ឆ្នោតបែងចែកពូលប្រកួតរួចហើយ ដោយចែកចេញជា ៣ពូល ក្នុងនោះកម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ។

ចំណែកលទ្ធផល ២ពូលផ្សេងទៀត សម្រាប់ពូល B មាន ៤ក្រុមដូចគ្នា រួមមានក្រុម U23 ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ។ រីឯពូល C មានតែ ៣ក្រុមប៉ុណ្ណោះ គឺក្រុម U23 ថៃ វៀតណាម និងសិង្ហបុរី ។

ការប្រកួតនេះ នឹងប្រើរូបមន្ដប្រកួតសន្សំពិន្ទុវិលជុំ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ មានន័យថា ក្រុមលេខ១ នៃពូលនីមួយៗ រួមជាមួយក្រុមលេខ២ ល្អជាងគេប្រចាំពូលទាំងបីនឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
សម្រាប់ការប្រកួតពានរង្វាន់ AFF U23 Championship 2022 នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដោយប្រើប្រាស់ទីលានចំនួន ២ រួមមានពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍៕
ដោយ៖ វិកគី
ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២