បុរសម្នាក់សង្ស័យងងុយដេក បើករថយន្តដឹកទឹកកឡើងលើខឿនផ្លូវ និងបុ..កបង្គោលភ្លើងបា.ក់មួយដើមក្រឡា..ប់ចាក់ទឹកកកចោលពេញផ្លូវ

ភ្នំពេញ៖បុរសម្នាក់សង្ស័យងងុយដេក បានបើករថយន្តកូរ៉េ ដឹកទឹកកកបុកឡើងខឿនផ្លូវនឹងជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើម បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងាជើងចាក់ទឹកកកចោល ពេញផ្លូវ សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២១ ដែលស្ថិត នៅតាមបណ្តោយផ្លូវវ៉េងស្រេង ខាងមុខទីបញ្ជាការកងរាជអាវុហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បានបើករថយន្តកូរ៉េ៥តោន ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3F-6884 បើកបរតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើករថយន្តងងុយដេក ក៏បានរ៉េចង្កូតទៅបុកឡើងលើខឿនផ្លូវ និងបង្គោលភ្លើងបាក់អស់មួយដើម បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងចាក់ទឹកកកចោល ពេញផ្លូវ សំណាងល្អមិនមានអ្នករងរបួសនោះទេ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ បានចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២