ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសដាក់ឱ្យប្រើលេខកូដ មួយចំនួនសម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរស័ព្ទចល័ត

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រើលេខកូដរួម *1200# *1201# *1202# *1203* PIN# និង 1204 សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរស័ព្ទចល័ត។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជាបានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារ ស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ ដូចខាងក្រោម៖

១. ចុច *1200# ផ្តាច់សេវាបន្ថែម (VAS)ដែលមិនត្រូវការប្រើ
២. 1201# ពិនិត្យសមតុល្យទឹកប្រាក់
៣. *1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់
៤. *1203*PIN# បញ្ចូលទឹកប្រាក់
៥. 1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន

ដូចនេះ សាធារណជនអាចប្រើប្រាស់លេខកូដទាំង៥ ខាងលើបានគ្រប់ប្រព័ន្ធទូរស័ព្ទចល័តទាំងអស់ ដើម្បីធ្វើការផ្តាច់សេវាបន្ថែម(Value Added Services) ដែលមិនត្រូវការប្រើ ពិនិត្យសមតុល្យទឹកប្រាក់ ពិនិត្យ អត្តសញ្ញាណអ្នកប្រើប្រាស់ បញ្ចូលទឹកប្រាក់ ឬទាក់ទងទៅកាន់សេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនទូរសព្ទចល័ត នីមួយៗ ដោយឥតគិតថ្ល ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២