បន្តិចទៀត នៅតាមបណ្តោយមហាវិថីព្រះមុនីវង្សមានសណ្ឋាគារកម្រិតផ្កាយ៥ ដ៏ទំនើបមួយ មានចំនួន ៥២៨បន្ទប់

នៅពេលដ៏ខ្លីខាងមុខនេះ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្សមានសណ្ឋាគារដ៏ទំនើបកម្រិតផ្កាយ៥មួយ ដែលនឹងងើបយ៉ាងត្រដែតនៅទីនោះ សម្រាប់ទទួលបដិសណ្ឋារកិច្ចភ្ញៀវទេចរជាតិ និងអន្តរជាតិ។ សណ្ឋាគារកម្រិតផ្កាយ៥ ដែលនឹងសាងសង់នៅតាមបណ្តោមហាវិថីព្រះមុនីវង្សនោះ ជាការវិនិយោគរបស់ក្រុមហ៊ុន K.B.X INVESTMENT CO., LTD ដែលគ្រោងបោះទុនវិនិយោគប្រមាណជា១២៩ លានដុល្លារអាមេរិក។

គម្រោងវិនិយោគនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ទើបតែអនុម័ត និងចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរកាលពីពេលថ្មីៗនេះ។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុន K.B.X INVESTMENT CO., LTD: មានគម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ៧៣៧កន្លែង។

ការសាងសង់សណ្ឋាគារកម្រិតផ្កាយ៥ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស និងនៅចំកណ្តាលរាជធានីភ្នំពេញនេះ គឺបង្ហាញពីការអភិវឌ្ឍន៍រីកចម្រើននៅក្នុងរាជធានីភ្នំពេញ និងសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២