ក្រុមហ៊ុនថ្មីមួយគ្រោងបោះទុន ២៩៧លានដុល្លារ បង្កើតរោងចក្រផលិតសំបកកង់រថយន្តគ្រប់ប្រភេទនៅកម្ពុជា

កន្លងមកប្រទេសកម្ពុជាមិនមានរោងចក្រផលិតសំបកកង់រថយន្តឡើយ ដោយបានធ្វើការនាំចូលសំបកកង់រថយន្តពីបរទេស ដើម្បីយកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ប៉ុន្តែនៅពេលខាងមុខនេះ ប្រទេសកម្ពុជានឹងលែងធ្វើការនាំចូលសំបកកង់រថយន្តមកពីបរទេសទៀតហើយ ដោយក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd គ្រោងបោះទុនវិនិយោគប្រមាណជា ២៩៧ដុល្លារដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។

បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានឱ្យដឹងថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ ដែលមានទុនវិនិយោគប្រមាណជា ២៩៧លានដុល្លារអាមេរិក និងបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួនប្រមាណជា ១.៦០០កន្លែង៕

ដោយ៖ប្រូ

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២