ឆ្នាំ២០២១ កម្ពុជារកចំណូលពីការនាំចេញផលិតផលកៅស៊ូបានជាង៦១០លានដុល្លារ

ដំណាំកៅស៊ូគឺជាដំណាំកសិឧស្សាហ៍កម្មដ៏សំខាន់មួយដែលមិនអាចខ្វះបាន ហើយជ័ររបស់វាមានទីផ្សារនៅពាសពេញពិភពលោក ដែលគេយកវាទៅធ្វើការកែច្នៃឬផលិតជាសម្បកកង់រថយន្ត និងផលិតផលជាច្រើនប្រភេទទៀតតាមតម្រូវការ។ ហើយបណ្តាប្រទេសមួយចំនួន នៅលើពិភពលោកកំពុងជម្រុញការដាំដុះដំណាំកៅស៊ូនេះយ៉ាងខ្លាំងក្លាផងដែរ ដើម្បីផលិតជ័រនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។

ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ ក៏មានផ្ទៃដីដាំដំណាំកៅស៊ូរាប់សែនហិកតាដែរ ហើយក្នុងមួយឆ្នាំៗប្រទេសកម្ពុជាអាចរកចំណូលពីការនាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិបានច្រើនគួរសមដែរ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។

បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ៖ គិតត្រឹមឆ្នាំ២០២១កន្លងមកនេះ ប្រទេសកម្ពុជាមានផ្ទៃដីកៅស៊ូសរុបជាង ៤០៤ ០៤៤ហិកតា ។ ក្នុងនោះកៅស៊ូឧស្សាហកម្មមានផ្ទៃដីទំហំ ២៤០ ៣៤៦ហិកតា ,កៅស៊ូគ្រួសារមានផ្ទៃដីទំហំ ១៦៣ ៦៩៣ហិកតា និងផៃ្ទដីកៅស៊ូចៀរជ័រមានទំហំ ៣១០ ១៩៣ ហិកតា។ជាមួយគ្នានោះ ផលិតផលកៅស៊ូស្ងួតសម្រេចបានចំនួនជាង ៣៦៨,០០០តោន (១ ១៨៦ គ.ក្រ/ហ.ត)។

នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញផលិតផលកៅស៊ូប្រមាណជាង ៣៧ម៉ឺនតោន ទទួលចំណូលជាថវិកាបានប្រមាណជាង ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានប្រមាណជាង ១,៥លានដុល្លារ។បច្ចុប្បន្នកម្ពុជាមានរោងចក្រ-សិប្បកម្មកែច្នៃជ័រកៅស៊ូចំនួន ១៦៨ ស្ថិតក្នុងខេត្តចំនួន១១៕

ដោយ៖ប្រូ

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២