ដាក់លុយបន្ថែម ប្រេងសាំងឡើងថ្លៃទៀតហើយ !

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែកន្លងមកនេះតម្លៃប្រេងសាំងបានហក់ឡើងជាបន្តបន្ទាប់ ហើយនៅពាក់កណ្តាលខែកុម្ភៈនេះតម្លៃប្រេងសាំងធម្មតាបានឡើងថ្លៃ២០០រៀលបន្ថែមទៀតគឺបានឡើងថ្លៃពី ៤៥០០រៀល ទៅ ៤៧០០រៀលក្នុងមួយលីត្រ ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយពីតម្លៃប្រេងសាំងដាក់លក់ នៅលើទីផ្សារក្នុងប្រទេសកម្ពុជានាថ្ងៃនេះបានឱ្យដឹងថា យោងទៅលើការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សាអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២២ នឹងត្រូវលក់៤.៨៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៦១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់ រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២២ នឹងចុះមកនៅ៤.៧០០ រៀល/ លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៤៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ៕

ដោយ៖ប្រូ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២