ដំណឹងល្អ ! ប្រេងសាំង និងប្រេងម៉ាស៊ូតបន្តចុះថ្លៃទៀតហើយ ម្តងនេះចុះច្រើនជាងមុន

ថ្ងៃនេះ តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមសា្ថនីយបានចុះថ្លៃបន្តិចទៀតហើយ ដោយតម្លៃប្រេងសាំងធម្មតាបានចុះថ្លៃពី ៤៣៥០រៀល មកនៅត្រឹម ៤២០០រៀលក្នុង១លីត្រ ។ចំណែកប្រេងម៉ាស៊ូតវិញបានចុះថ្លៃពី ៥០០០រៀល មកនៅត្រឹម ៤៦៥០រៀលក្នុង១លីត្រប៉ុណ្ណោះ ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមសា្ថនីយ ដែលបានចេញផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ដល់១០ ខែធ្នូ ឆ្នាំ២០២២ នឹងត្រូវលក់ ៤៤៦៧រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA១ និង ៤.៩៦៧រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

នៅក្នុងសេចក្តីជូនដំណឹងដដែលនេះបានឱ្យដឹងទៀតថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជា ចំនួន៦.៥សេនដុល្លារក្នុង១លីត្រ ។ ដូច្នេះបានធ្វើឱ្យថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១០ ខែធ្នូ ឆ្នាំ២០២២ នឹងចុះមក៤.២០០រៀលក្នុង១លីត្រ សម្រាប់សាំង ធម្មតា EA១ និង៤.៦៥០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO S(ppm)៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២